ម៉ាឡេស៊ីស៊ើបអង្កេតមូលហេតុធ្លាក់យន្តហោះធុនស្រាល ដែលសម្លាប់មនុស្ស ១០នាក់

2023/08/19 06:08:56 am        281

ក្រុមអ្នកស៊ើបអង្កេតឧបទ្ទវហេតុយន្តហោះ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃសុក្រ (ទី១៨ ខែសីហា) នេះ កំពុងធ្វើការវិភាគលើឧបករណ៍ថតសំឡេង នៅបន្ទប់បើកបរ (CVR) របស់យន្តហោះធុនស្រាល ដែលបានធ្លាក់លើផ្លូវនៅក្បែររដ្ឋធានី ដោយបានសម្លាប់មនុស្សទាំងអស់ នៅលើយន្តហោះ ៨នាក់ និង ២នាក់ផ្សេងទៀត នៅលើដី។

វីដេអូឃ្លីបពីកន្លែងកើតហេតុ បានបង្ហាញថា យន្តហោះ Beechcraft Model 390 បានផ្ទុះជាដុំភ្លើងដោយសារការបុកទង្គិច នៅពេលដែលធ្លាក់មកដល់ដី កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋ Selangor ភាគខាងលិចនៃរដ្ឋធានីគួឡាឡាំពួ Kuala Lumpur ដោយបង្កបានជាផ្សែងខ្មៅហុយចេញពីកន្លែងនោះ។

រដ្ឋមន្ត្រីសក្រសួងដឹកជញ្ជូនលោក Anthony Loke បាននិយាយ នៅថ្ងៃសុក្រនេះថា CVR ដែលត្រូវបានរកឃើញ កាលពីយប់ថ្ងៃព្រហស្បតិ៍ កំពុងត្រូវបានវិភាគ ហើយឧបទ្ទវហេតុនេះ នឹងត្រូវបានស៊ើបអង្កេត។

CVR កត់ត្រានូវអ្វី ដែលកើតឡើងនៅក្នុងបន្ទប់បើកយន្ដហោះ រួមទាំងការសន្ទនាចុងក្រោយរបស់អ្នកបម្រើលើយន្តហោះ និងសំឡេងផ្សេងៗទៀត។

ស្នងការនគរបាលម៉ាឡេស៊ី លោក Razarudin Husain បាននិយាយ នៅថ្ងៃសុក្រនេះថា ដូចយន្តហោះធុនតូចដទៃទៀតដែរ យន្តហោះនេះត្រូវបានបំពាក់តែ CVR ប៉ុណ្ណោះ ហើយមិនមានឧបករណ៍កត់ត្រាទិន្នន័យហោះហើរនោះទេ។ លោកបានប្រាប់ថា ប្រតិបត្តិការស្វែងរក បញ្ចប់បាន ៩៥ភាគរយ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងថ្ងៃនេះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm