កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត២.៣​លាន​នាក់​ហើយ សម្រេច​បាន​ជិត​២៣​%​ នៃ​គោលដៅ​រាជ​រដ្ឋាភិបាល

2021/05/25 05:51:09 pm        258

ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹងថា ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ២​លាន ៣០​ម៉ឺន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​នៅ​ក្នុង​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​រយៈ​ពេល​ជាង១០០​ថ្ងៃ​កន្លង​មក​នេះ។

គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ ​បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​ស្ដី​ពី​លទ្ធផល​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​។

របាយការណ៍​ដដែល​នេះ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ២​លាន ២៨​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ១​លាន ៦៤​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ។

គណៈកម្មការ​ ​បញ្ជាក់​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ សម្រេច​បាន​ ២២.៨១​ភាគ​រយ​ហើយ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​ ១០​លាន​នាក់ ​ដែល​រាជ​រដ្ឋាភិបាល​កំណត់​ឱ្យ​ទទួល​បាន​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ។

នៅ​ក្នុង​រយៈ​ពេល ១០៤​ថ្ងៃ​កន្លង​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ​បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៣៣​ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជិត ៥​ម៉ឺន​នាក់ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ដោយ​ដំណើរការ​បាន ១០៤​ថ្ងៃ​រួច​មក​ហើយ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm