មេដឹកនាំលំដាប់ទី២ របស់កោះតៃវ៉ាន់ លោក William Lai ស្ថិតនៅចំកណ្ដាលនៃភាពតានតឹង ក្នុងពេលមានសមយុទ្ធរបស់ចិន

2023/08/19 09:51:11 pm        173


មេដឹកនាំលំដាប់ទី២ របស់កោះតៃវ៉ាន់ គឺលោក William Lai កំពុងស្ថិតនៅចំចំណុចកណ្ដាលនៃភាពមិនចុះសម្រុង បន្ទាប់ពីប្រទេសចិន បានចាប់ផ្តើមសមយុទ្ធ ដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយរួចហើយ នៅជិតកោះតៃវ៉ាន់ ដើម្បីបង្ហាញនូវការឆ្លើយតបដោយកំហឹង ចំពោះដំណើរទស្សនកិច្ចដ៏ខ្លីទៅកាន់សហរដ្ឋអាមេរិកក្នុងខែនេះរបស់ឥស្សរជន ដែលកំពុងនាំមុខគេ ក្នុងការបានធ្វើជាមេដឹកនាំបន្ទាប់របស់កោះនេះ។

បើទោះបីជាលោក Lai បាននិយាយម្តងហើយម្តងទៀត នៅមុនការបោះឆ្នោតខែមករាថា លោកចង់បន្តរក្សាស្ថានភាពដដែលគ្រប់យ៉ាងជាមួយប្រទេសចិន ដែលអះអាងថា កោះតៃវ៉ាន់ជារបស់ខ្លួន ហើយនិងបានស្នើឲ្យមានពិភាក្សាជាមួយទីក្រុងប៉េកាំងក៏ដោយ ក៏រដ្ឋាភិបាលចិនបានត្រឹមតែបង្ហាញប្រតិកម្មតបជាមួយនឹងរូបភាពអរិភាពប៉ុណ្ណោះ។

កាលពីដើមខែនេះ លោក Lai បានប្រាប់ស្ថានីយទូរទស្សន៍របស់កោះតៃវ៉ាន់ថា៖ «យើងមិនចង់ក្លាយជាសត្រូវជាមួយចិននោះទេ។ យើងអាចក្លាយជាមិត្តជាមួយគ្នា»។

ប៉ុន្តែបើទោះជាមានការនិយាយបែបនោះ ក៏នៅក្នុងទស្សនៈរបស់ចិន លោក Lai គឺជាអ្នកបំបែកខ្លួន និងជា «អ្នកបង្កបញ្ហា នៅគ្រប់រូបភាពទាំងអស់» សម្រាប់មតិយោបល់ ដែលរូបលោកបានធ្វើឡើងជាលើកដំបូង ក្នុងឆ្នាំ២០១៧ ក្នុងឋានៈថ្នាក់ដឹកនាំមួយរូប អំពីការធ្វើជា «កម្មករ» ដើម្បីទាមទារឯករាជ្យភាពឲ្យកោះតៃវ៉ាន់ ដែលនេះជាបន្ទាត់ក្រហម សម្រាប់ទីក្រុងប៉េកាំង។

លោក Lai បាននិយាយជាច្រើនដង ដោយសារលោកគ្រាន់តែចង់មានន័យថា កោះតៃវ៉ាន់ គឺជារដ្ឋឯករាជ្យមួយរួចហើយ ហើយនៅលើផ្លូវនៃការធ្វើយុទ្ធនាការ ត្រូវបានភ្ជាប់ជាមួយនឹងពាក្យពេចន៍របស់មេដឹកនាំលោកស្រី Tsai Ing-wen ដែលថា សាធារណរដ្ឋចិន ដែលឈ្មោះផ្លូវការរបស់កោះតៃវ៉ាន់ និងសាធារណរដ្ឋប្រជាមានិតចិន គឺ «ការមិនមានចំណុះឲ្យគ្នាទៅវិញទៅមក» នោះឡើយ។

អំឡុងពេលយុទ្ធនារកសំឡេងឆ្នោត លោក Lai បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការនិយាយថា លោកនឹងប្រកាន់ខ្ជាប់នូវមាគ៌ារបស់មេដឹកនាំ លោកស្រី Tsai ក្នុងការចរចាជាមួយប្រទេសចិន និងរក្សាសន្តិភាព និងស្ថានភាពដដែល ខណៈពេលដែលលោកក៏បានសន្យាការពារកោះនេះ និងបញ្ជាក់ជាថ្មីថា មានតែប្រជាជនប៉ុណ្ណោះ ដែលអាចសម្រេចលើអនាគតរបស់កោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        181
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        168
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm