
ក្រុមហ៊ុនឱសថ PharmaSuisse របស់ប្រទេសស្វីស បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសនេះ កំពុងប្រឈមនឹងកង្វះខាតឱសថសំខាន់ៗ ដែលបង្កឡើងដោយទំហំទីផ្សារតូចជាងមុន ដែលរុញឲ្យកើនឡើងតម្លៃនាំចូលលើវត្ថុធាតុដើមផលិតឱសថ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ប្រទេសស្វីស ដែលជាមជ្ឈមណ្ឌលដ៏ធំផលិតឱសថតាំងពីយូរយារមកហើយនោះ គឺជាទីតាំងរបស់ក្រុមហ៊ុនឱសថដ៏ធំបំផុតរបស់ពិភពលោក ក៏ដូចជាក្រុមហ៊ុនជីវបច្ចេកវិទ្យារាប់រយផងដែរ។ តែថ្មីៗនេះ ប្រទេសស្វីស បានខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវឱសថសំខាន់ៗ។
យោងតាមការិយាល័យសុខភាពសាធារណៈសហព័ន្ធស្វីស បានឲ្យដឹងថា ប្រទេសនេះនឹងការខ្វះខាតថ្នាំអង់ទីប៊ីយោទិច (ថ្នាំសម្លាប់វីរុស) ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំសំខាន់ៗ ដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ដែលចាំបាច់ត្រូវកែលម្អជាបន្ទាន់។
ហើយក្រុមហ៊ុន PharmaSuisse បានបញ្ជាក់បន្ថែមថា កង្វះខាតឱសថសំខាន់ៗរបស់ប្រទេសនេះ គឺបណ្តាលមកពីមូលហេតុជាច្រើន៕