
យោងតាមនគរបាល នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានឲ្យដឹងថា បុរសម្នាក់ បានលោតចុះពីលើអគារដ៏ខ្ពស់មួយ ហើយបានស្លាប់ បន្ទាប់ពីដាច់ខ្លួនជាពីរកំណាត់ នៅពេលធ្លាក់មកដល់ដី នៅលើចិញ្ចើមផ្លូវ។
នគរបាល និងសាក្សី បាននិយាយថា បុរសនោះ បានធ្លាក់ពីកម្ពស់់ ៧៥០ហ្វីត (ជាង ២៨ម៉ែត្រ) ពីលើកំពូលនៃមជ្ឈមណ្ឌល ធនាគារDeutsche Bank កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានធ្លាក់នៅលើចិញ្ចើមផ្លូវ ដោយខ្លួនប្រាណរបស់គេ បានដាច់ជាពីរកំណាត់ ពេលធ្លាក់ចំពីលើកំពូលច្រកចូលអគារ។
បុគ្គលិកអគារ បានឲ្យដឹងថា បុរសនោះរស់នៅក្នុងអគារនោះ ប៉ុន្តែនគរបាលមិនបានបញ្ជាក់អះអាងនោះទេគិតត្រឹមវេលានេះ។ ប្រភពបានអះអាងថា បុរសម្នាក់នេះប្រហែលជាបានប្រើជណ្តើរយន្តសេវាកម្ម ដើម្បីឡើងដល់កំពូលអគារ៕