កម្ពុជា បើកទូលាយដល់ភាគីស៊ីមបាវ៉េក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

2023/08/19 08:04:48 pm        668

ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ ខនស្តាន ឆេមវ៉េយិ (Constance Chemwayi) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ នៅទីស្តីការក្រសួង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងប្រទេសកម្ពុជានិងប្រទេសស៊ីមបាវ៉េ ព្រមទាំងបានចែករំលែកពីបទពិសោធរបស់កម្ពុជា ដែលបានអភិវឌ្ឍខ្លួនពីប្រទេសខ្វះស្បៀង រហូតក្លាយខ្លួនជាប្រទេសដែលមិនត្រឹមតែអាចធានាសន្តិសុខស្បៀងរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសទៀតផង ពិសេសស្រូវអង្ករ តាមរយៈការធ្វើទំនើបកម្ម ការប្រើប្រាស់ពូជស្រូវសុទ្ធ ម៉ាស៊ីនទំនើប និងបច្ចេកទេសកសិកម្មដែលកាត់បន្ថយថ្លៃដើម។ ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែស្វែងរកធាតុចូលកសិកម្មឥតឈប់ឈរ ហើយស្វាគមន៍អ្នកស្រាវជ្រាវទាំងឡាយណា ដែលមានបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាកំពុងបោះជំហានទៅរកការផលិតផលិតផលកសិកម្ម ដោយផ្តោតលើគុណភាពនិងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់។ តាមរយៈលក្ខខណ្ឌ និងស្ថានភាពផលិតកម្មប្រហាក់ប្រហែលគ្នាក្នុងវិស័យកសិកម្មរបស់កម្ពុជា និងស៊ីមបាវ៉េ ឯកឧត្តម បានបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយភាគីស៊ីមបាវ៉េ ដើម្បីជំរុញវិស័យកសិកម្មនេះឱ្យរីកចំរើនទាំងអស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ៕

អត្ថបទដែលទាក់ទង

បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបម្រើការក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បានទទួលអំណោយពីថ្នាក់ដឹកនាំ
2026/04/23 07:05:31 pm        1
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
2026/04/23 06:32:29 pm        1
រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោ នត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧
2026/04/23 05:28:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិក៖ នាវាដឹកប្រេងមួយគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានរឹបអូស

2026/04/23 07:59:30 pm
​ប្រធានផ្នែកមនុស្សធម៌របស់UN៖ ស៊ីរីអាចជាដំណើររឿងជោគជ័យនៃការកសាងឡើងវិញ ក្រោមជំនួយអន្តរជាតិ
2026/04/23 07:51:18 pm
​រដ្ឋមន្ត្រីការពារជាតិចិននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងគៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី២៣-២៨ ខែមេសា
2026/04/23 07:50:39 pm
​សេតវិមាន៖ មេដឹកនាំអាមេរិកមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ការបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ទេ
2026/04/23 07:40:28 pm
​UN៖ សង្គ្រាមអ៊ីរ៉ង់បានរុញច្រានមនុស្សជាង ៣០លាននាក់ ឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ
2026/04/23 07:39:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am