គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រគល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥៣គ្រួសារ និងព្យាបាលជំងឹ និងប្រគល់រទេះជនពិការ ដល់ពលរដ្ឋ នៅស្រុកឱរ៉ាល់

2023/08/20 05:07:44 am        122

កំពង់ស្ពឺ ÷[ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥៣គ្រួសារ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងមក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម លេង ផាលី ថា ថ្ងៃនេះ ក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃរបស់ឯកឧត្តម ហ៊ុន ម៉ានី មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ អ៊ុំ ពូ មាមីងផ្ទាល់ដៃដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ប៊ីចេង ស្ករស សាប៊ូ និងប្រគេនបច្ច័យចំនួន៨០ម៉ឺនរៀលទៅវត្តជាំ ដោយសហការជាមួយ ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ។

ឯកឧត្តម លេង ផាលី បានបន្តថា ឯកឧត្តម ហ៊ុន ម៉ានី តែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់ផងដែរ។

 តមកនៅព្រឹកថ្ងៃដដែលឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨៩នាក់ ចុះពិនិត្យ ព្យាបាលជំងឺ ចែកឱសថជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន១១៧៨នាក់ ស្រី៧១៨នាក់ និងបាននាំយក រទេះជនពិការ ចំនួន៥គ្រឿង  ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋពិការភាព ចំនួន៥នាក់ នៅតំបន់ដាច់ស្រយាលរលាក់កងជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី អនុប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋភូមិតាំងបំពង់ ដែលទទួលបានជ័យលាភីលេខ១ ជាភូមិដ៏ឆ្នើមនៅក្នុងស្រុកឱរ៉ាល់ ក៏ដូចជានៅក្នុងឃុំតាសាល ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានរហូតដល់៩៩.៥២% ដែលជាចំនួនដ៏ខ្ពស់ជាងគេបំផុតនៅក្នុងខេត្ត។ ជាពិសេសបំផុតនោះ គឺជាភូមិដែលឋិតនៅក្នុងដួងចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកយកចិត្តទុកដាក់ ព្រោះជាភូមិស្ថិតនៅចុងបំផុតរបស់ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងជាផ្លូវទៅកាន់ភ្នំខ្នងផ្សារ។ ហើយថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី បានជួយសាងសង់ស្ពាន និងរួចរាល់ជាស្ថាពរ ក៏បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួចរាល់ ដែលមានប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ និងប្រសិទ្ធនាមថា ស្ពានភ្ជាប់និស្ស័យជាមួយអ្នកឃុំតាសាល បានជួយដល់ប្រជាពលរដ្ឋឆ្លងកាត់ និងសិស្សានុសិស្ស លែងឆ្លងទឹក ទៅរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទៀតហើយ។

ជាមួយគ្នានោះដែរឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងរយៈពេល ១១ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៩ សីហា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង ២៥ រាជធានី-ខេត្ត បានចំនួន ១១១៨លើក ក្នុងនោះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលបានចំនួន ១១,៨៨៦,៩៨២នាក់ (ដប់មួយលានប៉ែតសិបប្រាំបីម៉ឺន ប្រាំមួយពាន់ ប្រាំបួនរយ ប៉ែតសិបពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,០៧៩,៦៣៥នាក់ (ប្រាំមួយលាន ប្រាំពីរម៉ឺន ប្រាំបួនពាន់ ប្រាំមួយរយ សាមសិបប្រាំ នាក់)  ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងស្ម័គ្រចិត្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបានចំនួន ១០,៦៤៨,៧៥០ដូស (ដប់លានហុកសិបបួនម៉ឺនប្រាំបីពាន់ប្រាំពីររយហាសិប ដូស)ក្នុង២៥ រាជធានី-ខេត្ត បានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៥៩៤,៣៤៩,១០០ដុល្លារ (ប្រាំរយកៅសិបបួនលាន សាមសិបបួនម៉ឺន ប្រាំបួនពាន់ មួយរយ ដុល្លារសហរដ្ឋអាមេរិក)៕ អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm