វិទ្យាល័យព្រះមហាក្សត្រីកុសមៈ នឹងបើកឲ្យសិស្សចូលរៀនវិញជាធម្មតា នៅថ្ងៃស្អែក ក្រោយបោសសម្អាតគ្រាប់មិនទាន់ផ្ទុះរួចរាល់

2023/08/20 04:14:38 pm        632

ក្រចេះ៖ វិទ្យាល័យព្រះមហាក្សត្រីកុសមៈ ដែលស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នឹងបើកឲ្យសិស្សានុសិស្សចូលរៀនធម្មតាវិញ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ បន្ទាប់ពីកម្លាំងស៊ីម៉ាក់ ធ្វើការបោសសម្អាត់គ្រាប់មិនទាន់ផ្ទុះអស់ជាស្ថាពរនៅថ្ងៃនេះ។

ឯកឧត្តម ហេង រតនា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាម រយៈហ្វេសបុកថា អង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់​សង្គ្រាម​កប់​ក្នុងដីនៃ​បរិវេណ​សាលាវិទ្យាល័យព្រះមហាក្សត្រីកុសមៈ​ ខេត្តក្រចេះ កំលាំងជំនាញអង្គភាព​ស៊ីម៉ាក់​សម្រេចបោសសម្អាត និងដោះស្រាយកង្វល់គ្រាប់មិនទាន់ផ្ទុះ​នៅក្នុងបរិវេណសាលានេះ​បញ្ចប់ជាស្ថាបពរនៅថ្ងៃនេះហើយ (ថ្ងៃសៅរ៍ទី១៩) ​ហើយថ្ងៃអាទិត្យនេះ នឹងដឹកជញ្ជូនគ្រាប់​មិនទាន់ផ្ទុះទាំងអស់ទៅកំទេចចោលផងដែរ។

តាមរយៈហ្វេសបុកនេះឯកឧត្តម ហេង រតនា ក៏បានអំពាវនាវសូមឲ្យលោកគ្រូអ្នកគ្រូនិងក្មួយៗ​សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតា​នៅ​ថ្ងៃចន្ទ័ទី២១ ខែសីហា ឆ្នាំ២០២៣ ស្របតាមការជូនដំណឹងរបស់លោកនាយកសាលា និងមន្ទីរអប់រំខេត្តផងដែរ។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ឲ្យដឹងផងដែរថា កិច្ចប្រតិបត្តិការបោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​ក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសមៈនេះ ​សម្រេចលទ្ធផលប្រមូលគ្រាប់មិនទាន់​ផ្ទុះគ្រប់ប្រភេទបានចំនួន ២.២៨៦គ្រាប់ ​ហើយឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់​ដឹកនាំ​ខេត្ត ក៏ដូចលោកគ្រូអ្នកគ្រូ ​កងកំលាំងនគរបាល និងប្រជាពលរដ្ឋដែលបានគាំទ្រ​ដល់​កិច្ចប្រតិបត្តិការ​នេះ ដោយបានអញ្ជើញទៅសួរសុខទុក្ខ ​និងបានយកអំណោយជានំចំណី ផ្លែឈើ និង​ទឹកភេសជ្ជៈ ទៅជូនកងកម្លាំងដែលបានបំពេញប្រតិបត្តិការនៅទីនោះផងដែរ។

ឯកឧត្តម ហេង រតនា បានលើកឡើងផងដែរថា ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់​បានឃើញ​និងរស់នៅក្បែរៗសាលានេះបានឱ្យដឹងថា ​ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ ជា​ទីតាំងសាលារៀន​ចាប់តាំង​ពី​សម័យសង្គមរាស្ត្រនិយមមក ប៉ុន្តែក្នុងសម័យសង្គ្រាម និងខ្មែរក្រហម (១៩៧៥-ដើមឆ្នាំ១៩៧៩) ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។ ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រើធ្វើជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទើបប្រគល់​អតីតបន្ទាយទាហាននេះ មកឲ្យអាជ្ញាធរខេត្តក្រចេះ ដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm