អ្នកខេត្តព្រីតធីស កូឡំយ៉ារាប់ពាន់នាក់ កំពុងស្ថិតនៅក្នុងការត្រៀមជម្លៀសខ្លួនកម្រិតខ្ពស់កាលពីថ្ងៃសៅរ៍បន្ទាប់ពី ចំហេះព្រៃដែលមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស បានបង្ខំឲ្យខេត្ដកាណាដា ភាគខាងលិចមួយនេះត្រូវបានប្រកាសដាក់ក្នុងគ្រាមានអាសន្ន។

ខេត្ដនៅតំបន់ប៉ាស៊ីហ្វិក ត្រូវបានគេឃើញមានខ្យល់បក់បោកខ្លាំង និងផ្គររន្ទះគ្មានភ្លៀង នៅក្នុងរយៈពេល៣៦ម៉ោងមុន ដោយសារតែសំណុំខ្យល់ត្រជាក់ធ្វើអន្ដរកម្មជាមួយខ្យល់ក្ដៅបង្កើតជា រដូវក្ដៅកាន់ក្ដៅឡើងៗ និងបានធ្វើឲ្យភ្លើងឆេះព្រៃដែលមានស្រាប់ នៅក្នុងខេត្ដនោះ បង្កឲ្យមានភ្លើងឆេះថ្មីៗថែមទៀត។
គិតត្រឹមថ្ងៃសុក្រ ភ្លើងឆេះដែលមិនអាចគ្រប់គ្រងបាននៅភាគខាងត្បូងខេត្ដព្រីតធីស កូឡំប៊ីយ៉ា បានកើនឡើងច្រើនលើកក្នុងរយៈពេល២៤ម៉ោង និងបានបង្ខំឲ្យអ្នកស្រុកជាង២៤០០នាក់ ត្រូវជម្លៀសខ្លួនចេញ។
ចំហេះនេះ បានកើតឡើងនៅជុំវិញក្រុង កេឡូណា (Kelowna) ជាក្រុងមួយស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែតពីភាគខាងកើតក្រុងវេនខូវើរ (Vancouver) ដែលមានប្រជាជនរស់នៅប្រមាណ
១៥០.០០០នាក់។ ចំហេះព្រៃនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នអស់ជាច្រើនរួចជាស្រេចទៅហើយនៅក្រុងកេឡូណាខាងលិច ហើយក្រុមអាជ្ញាធបានព្រមានថា ខេត្ដនេះ អាចនឹងប្រឈមនឹងស្ថានភាពដ៏អាក្រក់បំផុតនៅប៉ុន្មានថ្ងៃ ខាងមុខនៃរដូវភ្លើងឆេះព្រៃឆ្នាំនេះ៕អត្ថបទ មករា (Makara)
