នៅក្នុងកិច្ចប្រជុំមួយដែលបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន បានអះអាងពីការដណ្ដើមបានដែនដីបន្ថែមទៀត នៅក្នុងការវាយបកនៅសមរភូមិភាគអាគ្នេយ៍នោះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពុទីន បានអញ្ជើញទៅសួសុខទុក្ខមេបញ្ជាការនៃប្រតិបត្ដការនៅក្នុងប្រទេសអ៊ុយក្រែន និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនទៀត កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

វិមានក្រឹមឡាំងបានបន្ថែមថា នាយអគ្គបញ្ជាការជាន់ខ្ពស់របស់រុស្ស៊ី បានស្ដាប់របាយការនានាពីលោក
វ៉ាលើរី ហ្គារ៉ាស៊ីម៉ូវ ដែលជា នាយអគ្គសេនាធិការកងទ័ពទទួលបន្ទុកប្រតិបត្ដការរបស់ក្រុងម៉ូស្គូនៅក្នុងប្រទេសអ៊ុយក្រែន និងមេបញ្ជាការយោធាជាន់ខ្ពស់មួយចំនួននិងក្រុមមន្ត្រីផ្សេងទៀត។
វិមានក្រឹមឡាំងមិនបានផ្ដល់សេចក្ដីលម្អិតបន្ថែមណាមួយទេពីកិច្ចប្រជុំ ហើយខ្លួនក៏មិនបានបញ្ជាក់ថា កិច្ចប្រជុំនោះធ្វើឡើងនៅពេលណាដែរ?។
វីដេអូជាច្រើន ដែលផ្សព្វផ្សាយដោយទីភ្នាក់ងាពត៌មានRIAរបស់រដ្ឋ បានបង្ហាញ លោកហ្គារ៉ាស៊ីម៉ូវ កំពុងជួបលោកពុទីននៅអ្វីដែលជាការបង្ហាញខ្លួននៅពេលយប់ ហើយនិងនាំលោកពុទីនចូលក្នុងអគារមួយ បន្ទាប់ពីទទួលស្វាគមន៍រួចមក។អត្ថបទ មករា (Makara)
