ប្រធានរដ្ឋបាលតំបន់ក្នុងក្រុងឈើនីហ៊ីវ (Chernihiv) លោក វីយ៉ាឆេសស្លាវ ឆោស (Viacheslav Chaus) បាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់ ក្នុងនោះមានកុមារ អាយុ៦ឆ្នាំម្នាក់ផងដែរ បានស្លាប់ និងជាង១០០នាក់ទៀត បានរងរបួសនៅពេលដែលការវាយប្រហាដោយមីស៊ីលរបស់រុស្ស៊ី បានត្រូវចំកណ្ដាលទីលានចតុរង្គមួយ ដែលស្ថិតនៅក្រុងប្រវត្ដិសាស្រ្ដឈើនីហ៊ីវភាគខាងជើងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍។

ក្រសួងមហាផ្ទៃ បាននិយាយថា មនុស្សជាច្រើននាក់ បានធ្វើដំណើរទៅព្រះវិហាដើម្បីប្រារព្ធពិធីបុណ្យសាសនានៅចំពេលដែលការវាយប្រហារបានកើឡើង ហើយបានបន្ថែមថា ក្នុងចំណោមអ្នករបួសក្នុងនោះ មានក្មេង១២នាក់ និងមន្រ្ដីនគបាល១០មាក់ផងដែរ។
ក្រុងឈើនីហ៊ីវ ជាក្រុមានមហាវិថីអមដោយដើមឈើជាច្រើន និងមានព្រះវិហាចំណាស់ៗមានអាយុកាលជាច្រើនសតវត្សរ៍នោះ ស្ថិតនៅចំងាយ១៤៥គីឡូម៉ែតភាគខាងជើងរដ្ឋធានីគីវ។ អភិបាលតំបន់ បាននិយាយថា រោងមហោស្រពមួយ ហើយនិងអគារជាច្រើនដែលនៅជុំវិញ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។
រុស្ស៊ីបានធ្វើការវាយប្រហារទៅលើក្រុងជាច្រើនរបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិមុខដោយមីស៊ីលនិងយានដ្រូនជាច្រើនគ្រឿង ដែលជាផ្នែកមួយនៃការលុកលុយដែលខ្លួនបានចាប់ផ្ដើមកាលពីខែកុម្ភៈឆ្នាំកន្លងទៅនេះ។ អត្ថបទ មករា (Makara)
