អ្នកតវ៉ាជាច្រើននាក់ដែលប្រឆាំងនឹងអំពើហិង្សារបស់នគបាល បានដាក់មជ្ឈូសចំនួន
១៤មជ្ឈូស នៅលើឆ្នេរសមុទ្រក្នុងប្រទេសប្រេស៊ីល ដើម្បីតំណាងឲ្យសាកសពក្មេងៗដែលបានសម្លាប់ នៅក្នុងការវាយឆ្មក់របស់នគបាល នៅក្នុងក្រុងរីយ៉ូ ដឺជិនេរ៉ូ កាលពីថ្ងៃសៅរ៍។
ក្មេងៗទាំងនេះ ត្រូវបានសម្លាប់នៅក្នុងសង្កាត់ក្រីក្រមួយ រវាងពីឆ្នាំ២០២២ និង២០២៣។
សាច់ញាតិរបស់កុមាអាយុ១៣ឆ្នាំឈ្មោះ សាហ្គូ មេនេស ហ្វ្លោសីណូ ដែលត្រូវបានសម្លាប់នៅក្នុងប្រតិបត្ដិការរបស់នគបាលមួយនៅដើមខែនេះ បានចូលរួមដើក្បួនដើម្បីអំពាវនាវរកយុត្ដិធម៌នៅឯឆ្នេរសមុទ្រកូប៉ាកាបាណា (Copacabana) ដ៏ពេញនិយមមួយក្នុងប្រទេសប្រេស៊ីល។
ប្រតិបត្ដិការនគរបាលចម្រុះ ក្នុងក្រុង សាវ ប៉ូឡូ រីយ៉ូ ដឺជិននេរ៉ូ និងក្រុងបាហ៊ី នៅដើមសប្ដាហ៍ក្នុងខែសីហានេះ បានបណ្តាលឲ្យមនុស្សជាង៤០នាក់ស្លាប់ ដោយដុតបញ្ឆេះអំពើហិង្សារបស់នគបាលជាថ្មីនិងជំរុញឲ្យក្រុមអ្នកជំនាញឈានមុខចោទសួពីការប្រើប្រាស់យុទ្ធជ្រុលហួសហេតុនូវអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថា ជាសង្រ្គាមថ្នាំញៀននោះ។អត្ថបទ មករា (Makara)
