ក្រសួងអប់រំបន្តផ្សព្វផ្សាយពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣

2023/08/20 12:53:45 pm        623

ភ្នំពេញ៖ មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តផ្សព្វផ្សាយពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣។ មន្រ្តីជំនាញនឹងរៀបចំឱ្យមានសិក្ខាសាលាជាថ្មី ស្តីពីការផ្តល់ថវិកានេះ នៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពីការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ជាថ្មីនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់សិក្ខាសាលាដែលនឹងរៀបចំនៅសប្ដាហ៍ក្រោយនេះ គឺធ្វើឡើងក្នុងគោលដៅ ផ្សព្វផ្សាយដល់អ្នកស្រាវជ្រាវទាំងអស់ពីឱកាសទទួលបានថវិកាស្រាវជ្រាវនិងឱកាសផ្សេងទៀតដែលមានក្នុងគម្រោងទាំង៧ របស់មូលនិធិ។

គម្រោងទាំង ៧នេះ រួមមាន៖

១. កិច្ចសហប្រតិបត្តិការគាំទ្រដោយសហភាពអឺរ៉ុបលើវិស័យឧត្ដមសិក្សា(Eramus+)។ គម្រោងមួយនេះមានគម្រោង Capacity Building for higher education (CBHE) ដែលគម្រោងចំនួន៥៤នឹងផ្តល់ជូនគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន៣០គម្រោង រួមជាមួយនឹងការផ្តល់ជូនការទស្សនកិច្ចសិក្សា(Student's Mobility) ដល់និស្សិតនិងអ្នកស្រាវជ្រាវកម្ពុជាទៅអឺរ៉ុប ដើម្បីរៀបចំគម្រោងស្រាវជ្រាវ រួមទាំងមានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតជាដើម។

២. កិច្ចសហប្រតិបត្តិការភាពជាដៃគូHuber Curien "ទន្លេសាប" ដែលនិស្សិតថ្នាក់បណ្ឌិត និងអ្នកស្រាវជ្រាវវ័យក្មេងអាចទទួលបានថវិកា និងប្រាក់បំណាច់សម្រាប់ធ្វើដំណើរក្នុងស្រុក និងទៅប្រទេសបារាំងដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបង្កើតគម្រោងស្រាវជ្រាវដូចជា សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល កសិកម្ម អនុវត្តជីវបច្ចេកវិទ្យានិង វិទ្យាសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថាមពល វិទ្យាសាស្ត្រកុំព្យូទ័រ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រមនុស្សជាតិនិងសង្គម ព្រមទាំងគរុកោសល្យនាវានុវត្តន៍ជាដើម។

៣. ថវិកាកត្តាលីករទាក់ទាញការស្រាវជ្រាវជាមួយដៃគូ ដែលគម្រោងនេះផ្តល់ឱ្យអ្នកស្រាវជ្រាវដែលមានកិច្ចសហប្រតិបត្តិការជាមួយដៃគូ អាចស្នើសុំ​ថវិកាពីមូលនិធិ ដើម្បីជួយបំពេញលើសកម្មភាពស្រាវជ្រាវរបស់ខ្លួនដែលមាន​ស្រាប់ដូចជាការទិញ​សម្ភារបន្ថែម ការទិញវត្ថុធាតុដើម ការជួសជុលខ្នាតតូច និងបេសកកម្មស្រាវជ្រាវជាដើម។

៤. ថវិកា "ស្រាវជ្រាវដើម្បីការអភិវឌ្ឍ" នៅកម្រិតឧត្តមសិក្សា។ កម្មវិធីនេះជា Flagship Program នៃមូលនិធិ ស.គ.ន សម្រាប់ឆ្នាំ២០២៣ និងនៅឆ្នាំជាបន្តបន្ទាប់ដែលអ្នកស្រាវជ្រាវអាចទទួលបាន​ថវិកាពី៤០ ដល់ ១២០លានរៀល តាមគុណតម្លៃនៃប្រធានបទស្រាវជ្រាវហើយគម្រោងជាអាទិភាព​សម្រាប់ឆ្នាំ២០២៣មានដូចជាការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធាន ឬការស្រាវជ្រាវស៊ីជម្រៅក្នុងវិស័យកសិកម្ម ការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថល មេកាត្រូនិចAI AR-VR-XR, Game Technology វិទ្យាសាស្រ្តរូបធាតុ (Materials Science) ជំនួសប្លាស្ទិក និងការបង្កើតរូបធាតុឧស្សាហកម្ម និងការអភិរក្សកសិកម្ម (Conservation Agriculture) គុណភាពដី តុល្យភាព Fauna និង Flora និងសំណឹក។

៥. ការប្រែក្លាយស្ថាប័នជាមជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យដែលគម្រោងនេះនឹង​ផ្តល់ជូន​គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងមន្ទីរពិសោធន៍នូវថវិកាដើម្បីពង្រឹងការរៀន​និងបង្រៀន ការស្រាវជ្រាវ និងសេវាកម្មនៃមន្ទីរពិសោធន៍ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួម​ចំណែកដល់​ការប្រែក្លាយកម្មវិធីសិក្សាដែលមានទំនាក់ទំនងជាមួយមន្ទីរពិសោធន៍នោះ ជាមជ្ឈមណ្ឌលឧត្តមភាព។

៦. ការនិពន្ធ រៀបរៀង កែលម្អសៀវភៅសិក្សាសម្រាប់កម្រិតឧត្តមសិក្សា ផ្តល់ឱ្យស្ត្រាចារ្យ និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាជាអាទិភាព ដើម្បីបង្កើនបរិមាណ លើកកម្ពស់គុណភាព និងពង្រីកសមធម៌នៃធនធានសិក្សាជាខេមរភាសដែលមានដូចជាការរៀបរៀង ការនិពន្ធស្នាដៃថ្មីនិងការកែលម្អលើគុណភាពសៀវភៅរួមមានទិន្នន័យ ខ្លឹមសារ រូបភាពជាដើម។

៧. ការប្រកួតស្នាដៃស្រាវជ្រាវបង្កើតវត្ថុគំPrototype "បំណងប្រាថ្នា" ដោយព្រឹត្តិការណ៍នេះនឹង​ផ្ដល់ឱកាស​​ដល់សិស្សកម្រិតមធ្យមសិក្សាបានបញ្ចេញស្នាដៃនៃការសិក្សាដោយការបង្កើតគម្រោង និងផលិតនូវវត្តគំរូដែលជាបំណងប្រាថ្នារបស់ខ្លួនដើម្បីដោះស្រាយទៅលើបញ្ហាជាក់លាក់ណាមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។

គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ស្ថាប័នស្រាវជ្រាវ និងអ្នកស្រាវជ្រាវ អាចចូលរួមសិក្ខាសាស្តីពីការ​ផ្តល់​ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ឆ្នាំ២០២៣ នៅឯសាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម នាថ្ងៃទី ២២ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨.០០ព្រឹក។

សូមចុះឈ្មោះជាមួយនឹងតំណភ្ជាប់ ដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយការផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣https://forms.gle/rpokDWc6Sp7zTChi6 ។ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
2026/04/25 03:30:22 pm        1
អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ
2026/04/25 03:20:52 pm        1
ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
2026/04/25 03:10:37 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក

2026/04/25 03:33:36 pm
​អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
2026/04/25 03:33:07 pm
​ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត
2026/04/25 03:30:22 pm
​អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ
2026/04/25 03:20:52 pm
​ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព
2026/04/25 03:10:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/25 04:26:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am