នាយករដ្ឋមន្ត្រីចាំផ្ទះនិយាយថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធសម្លាប់កម្មករ ១១ នាក់នៅប៉ាគីស្ថាន

2023/08/20 03:47:21 pm        124

លោកនាយករដ្ឋមន្ត្រីចាំផ្ទះ អានវ៉ា អ៊ុល ហាក កាការ( Anwaar-ul-Haq Kakar) បាននិយាយនៅថ្ងៃអាទិត្យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា កម្មករចំនួន១១នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។

មន្ត្រីសន្តិសុខ និងនគរបាលនៅភាគខាងជើងខេត្ត ឃីប៊ើ ប៉ាកទុនវ៉ា (Khyber Pakhtunkwa) បាននិយាយថា គ្រឿងផ្ទុះដែលសង្ស័យថា ជាឧបករណ៍កែច្នៃមួយ បានបំផ្ទុះឡើង បានបំផ្លិចបំផ្លាញរថយន្តដឹកកម្មករទៅកាន់គម្រោងសាងសង់នៅតំបន់ភ្នំ វ៉ាហ្ស៊ីរីស្ថាន( Waziristan) ជិតព្រំដែនអាហ្វហ្គានីស្ថាន។

ស្នងការរងនគរបាលតំបន់ វ៉ាហ្ស៊ីរីស្ថាន ខាងជើង(North Waziristan)លោក រ៉េហាន ខាតាក( Rehan Khattak) បាននិយាយថា ពួកគេពេលកំពុងធ្វើការនៅប៉ុស្តិ៍កងទ័ពដែលកំពុងសាងសង់ ... គ្រឿងផ្ទុះកែច្នៃ បានផ្ទុះនៅក្រោមរថយន្តដែលដឹកកម្មករនោះ ។

គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការបំផ្ទុះនេះទេ។

ប៉ាគីស្ថានបានមើលឃើញការវាយប្រហារកក្រើកឡើងវិញ ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ចាប់តាំងពីឆ្នាំមុននៅពេលបទឈប់បាញ់រវាងក្រុមតាលីបង់ប៉ាគីស្ថាន តេរីកអ៊ី តាលីបង់ប៉ាគីស្ថាន (TTP) និងរដ្ឋាភិបាល បានបរាជ័យ។

ក្រុមផ្សេងទៀតរួមទាំងក្រុមរដ្ឋអ៊ីស្លាមក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយចំនួន រួមទាំងការបំផ្ទុះដ៏ធំមួយនៅឯការជួបជុំនយោបាយនៅខេត្ត ឃីប៊ើ ប៉ាកទុនវ៉ា ធ្វើឡើងដោយក្រុមសាសនាកាលពីខែមុន ដែលបានសម្លាប់មនុស្ស ៤៥នាក់៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ៣.៤៤៥នាក់
2024/11/16 01:21:50 pm        1
ទារកទើបកើតយ៉ាងហោចណាស់១០នាក់បានស្លាប់ក្នុងអគ្គិភ័យឆាបឆេះមន្ទីរពេទ្យមួយនៅឥណ្ឌា
2024/11/16 11:45:04 am        1
អធិការបតីអាល្លឺម៉ង់ ប្រាប់លោក Putin ថា ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែន រុញស្ថានភាពកាន់តែធ្ងន់ធ្ងរ
2024/11/16 11:43:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣

2024/11/16 09:25:46 pm
​បីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ មណ្ឌលគិរី ទទួលភ្ញៀវទេសចរបានជាង ៥ម៉ឺននាក់
2024/11/16 09:07:59 pm
​មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យតាមបណ្តាស្តង់លក់ទំនិញនានាក្នុងពិធីបុណ្យអុំទូក
2024/11/16 03:46:31 pm
​រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»
2024/11/16 03:34:51 pm
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់កើនឡើងដល់ ៣.៤៤៥នាក់
2024/11/16 01:21:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/11/14 09:40:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/11/10 05:32:16 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/11/09 11:00:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/11/16 10:51:28 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/11/15 09:27:46 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am