ភ្នំពេញ៖ក្រោយការប្រកាសមហាបាតុកម្មប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រុមប្រឆាំងបានបរាជ័យព្រោះអ្នកចូលរួមមិនដល់១០០ផងនោះទេ ខណៈដែលអ្នកចូលរួមសុទ្ធសឹងតែជាសមាជិកនៃចលនាប្រឆាំងដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ។
នៅកូរ៉េខាងត្បូងបាតុកម្មនេះ ដឹកនាំដោយបុគ្គល សរ សុខេម និងលួន វិបុល ដែលធ្វើឡើងនៅក្បែរស្ថានីយ៍ជុងកាក់ក្នុងទីក្រុងសេអូល។ ដោយឡែកបាតុកម្មនៅជប៉ុនត្រូវធ្វើឡើងនៅឧទ្យានយូយូហ្គីដឹកនាំដោយបគ្គលហៃ វណ្ណា។ បាតុកម្មទាំងពីរនេះ មានអ្នកចូលរួមត្រឹម១០០នាក់ប៉ុណ្ណោះដែលទាបជាងការរំពឹងទុករបស់បក្សប្រឆាំង។ បាតុកម្មដែលធ្វើឡើងក្រុមមាននិន្នការបក្សប្រឆាំងនាពេលនេះ គឺក្រោយពេលភាពបរាជ័យលើយុទ្ធនារអំពាវនាវឱ្យពលរដ្ឋនៅកម្ពុជាគូសសន្លឹកឆ្នោតចោល។ ផ្ទុយទៅវិញ ពលរដ្ឋចំនួនជាង៨៤% បានទៅបោះឆ្នោត និងគាំទ្របក្សប្រជាជនកម្ពុជាឱ្យកាន់អំណាចជាបន្តទៀត។
ផ្ទុយពីក្រុមប្រឆាំងមួយក្តាប់តូច ពលករខ្មែរនៅកូរ៉េខាងត្បូងភាគច្រើន បានចេញមកគាំទ្រការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែកក្កាឆ្នាំ២០២៣ ហើយដូចប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកដែរ ពួកគាត់បានប្រកាសគាំទ្រឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតជានាយករដ្ឋន្ត្រីសម្រាប់ការដឹកនាំអាណត្តិទី៧នេះ។ ពលករទាំងអស់បានគូសបញ្ជាក់ពីការពេញចិត្តរបស់ខ្លួនចំពោះរដ្ឋាភិបាល និងក្រុមការងារគណបក្សយុវជនប្រចាំនៅកូរ៉េខាងត្បូងដែលបាបង្ខិតសេវាព្យាលិខិតឆ្លងដែនដោយឥតគិតថ្លៃ ធ្វើជូនដល់ទីតាំងនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាប់ ផ្តល់ផ្ទះស្នាក់ និងផ្តល់ឱសថ និងសេវាគាំទ្រផ្លូវច្បាប់ផ្សេងៗទៀត។ ជាមួយចំណុចនេះទាំងនេះហើយ បានជាធ្វើឱ្យពលករនិងគ្រួសារខ្មែរនៅកូរ៉េខាងត្បូងទាំង៦ម៉ឺននាក់មិនចេញគាំទ្របាតុកម្មរបស់ក្រុមបក្សប្រឆាំងបង្កើតឡើងនេះ។ ពលករទាំងអស់ចាត់ទុកថា រឿងនយោបាយដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់ពលករដែលគួរតែត្រូវតវ៉ានោះទេ។
សម្រាប់អ្នកវិភាគនយោបាយនៅកម្ពុជា បាតុករដែលមានត្រឹម១០០នាក់ ហើយសុទ្ធសឹងតែជាសមាជិកបក្សនយោបាយទៀតនោះ ទង្វើនេះវាមិនបានឆ្លុះបញ្ចាំងពីឆន្ទះពិតរបស់ពលករខ្មែរដែលនៅជ៉បុន និងកូរ៉េខាងត្បូងនោះទ។ សូមបញ្ជាក់ថា ពលករខ្មែរ គ្រួសារខ្មែរនៅសាធារណរដ្ឋកូរ៉េ មានជាង៦ម៉ឺននាក់ ខណៈដែលពលករ និងពលរដ្ឋរួមទាំងនិស្សិតនៅជប៉ុនមានជាង៣ម៉ឺននាក់។
អ្នកវិភាគនៅកម្បុជា មើលឃើញថា ចំនួនប្រហែលមិនដល់១០០នាក់នេះ ក្នុងចំណោមពលករខ្មែរនៅកូរ៉េខាងត្បូងជាង៦ម៉ឺននាក់ និងជប៉ុនជាង៣ម៉ឺននាក់នេះ គឺមិនតំណាងសូម្បីតែ១%នៃឆន្ទៈពលរដ្ឋខ្មែរនោះទេ។ ដូចនេះទង្វើដែលរៀបចំឡើងគ្រាន់តែជារឿងនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិដែលគ្មានអ្វីក្រៅតែពីការបង្អាប់បង្អោនកិត្តិយសជាតិ។
យ៉ាងណាក៏ដោយ អ្នកតាមដានសង្គមនយោបាយភាគច្រើនបានកត់សម្គាល់ថា ការប្រមូលផ្តុំរបស់ក្រុមសមាជិកបក្សប្រឆាំងនេះ គ្មានឥទ្ធិពលនោះទេត្បិតរដ្ឋាភិបាលបានដោះស្រាយកង្វល់ឱ្យពលករខ្លួនបានយ៉ាងល្អ និងយកចិត្តទុកដាក់បំផុតដែលធ្វើឱ្យពលករនិងក្រុមគ្រួសារខ្មែរនៅកូរ៉េទាំងអស់មិនចូលរួម៕

