រាជដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតជាតំបន់ប្រើប្រាស់ច្រើនយ៉ាងចំពោះបឹងយក្សឡោម ដែលមានផ្ទៃ ដីចំនួន២២៥ហិកតា ស្ថិតនៅភូមិសាស្រ្តសង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដើម្បីធានាឲ្យមាន ការថែទាំសត្វព្រៃ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិជាដើម។
យោងតាមអនុក្រឹត្យដែលបានចេញផ្សាយជាសាធារណៈនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងចំពោះបឹងយក្សឡោមនេះ គឺមានគោលបំណង ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី សារព័ន្ធមជ្ឈដ្ឋានធម្មជាតិ ព្រមទាំងធានា ឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វព្រៃ រុក្ខជាតិនិងជីវៈចម្រុះ, រក្សាលំនឹង បរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ,ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ដោយនិរន្តរភាព, លើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងការថែរក្សា ការពារ អភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព,បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់, និងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់សហគមន៍មូលដ្ឋានជាដើម។
រាជរដ្ឋាភិបាលបានឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្សឡោម ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគិរី និងកងកម្លាំងប្រដាប់ អាវុធមានសមត្ថកិច្ចដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕អត្ថបទបាន ចក់



