ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី ឡើងដល់១១៤នាក់ ខណៈប្រធានទីភ្នាក់ងារគ្រាអាសន្នលាលែងពីតំណែង

2023/08/21 05:25:48 pm        105

អាមេរិក៖ មនុស្សយ៉ាងហោចណាស់ ១១៤នាក់ បានបាត់បង់ជីវិតនៅក្នុងចំហេះព្រៃដ៏មហន្តរាយនៅកោះម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ខណៈដែលក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន១.០០០នាក់ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លាញដោយចំហេះនេះ។

ការស្វែងរក និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយរហូតមកដល់ពេលនេះ ជនរងគ្រោះតែ១០នាក់ប៉ុណ្ណោះ ត្រូវបានគេកំណត់អត្តសញ្ញាណ។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានប៉ាន់ប្រមាណថា អគារ និងលំនៅឋានចំនួន៣.០០០ខ្នង ត្រូវបានដុតបំផ្លាញ ឬត្រូវបានខូចខាត ហើយការខាតបង់មានចំនួនជិត៦ពាន់លានដុល្លារ។

ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នកោះម៉ូអ៊ី បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមមន្ត្រីបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការឆ្លើយតបទៅនឹងចំហេះព្រៃដ៏មហន្តរាយនេះ។

លោក Herman Andaya បានដាក់ពាក្យលាលែងពីតំណែង ត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកបានការពារការសម្រេចរបស់ខ្លួន ក្នុងការមិនប្រើស៊ីរ៉ែនជូនដំណឹងនៅខាងក្រៅ មុនពេលចំហេះបានគ្របដណ្ដប់លើសហគមន៍ប្រវត្តិសាស្រ្ត ទីក្រុងឡាហេណា។ លោក Andaya បានលើកឡើងពីហេតុផលសុខភាពដែលមិនបានបញ្ជាក់ច្បាស់លាស់ ក្នុងការលាលែងតំណែងនេះ។

ជាមួយគ្នានេះដែរ ចំហេះព្រៃនៅរដ្ឋធានីវ៉ាស៊ីនតោន បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ កាលពីថ្ងៃសៅរ៍ (១៩សីហា) ដោយបានបំផ្លាញអាគារចំនួន១៩០ខ្នង ខណៈរដ្ឋ New Jersey ក៏ទទួលរងការវាយប្រហារពីចំហេះព្រៃកាលពីថ្ងៃអាទិត្យ (២០សីហា) ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm