Chelsea ចាប់ផ្ដើម​ហ្វឹកហាត់​ត្រៀម​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ចុង​សប្ដាហ៍​នេះ​ ក្រោយ​ធានា​បាន​កៅអី​ឆ្នាំក្រោយ​

2021/05/25 06:20:11 pm        99

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​ចាប់ផ្តើម​ហ្វឹកហាត់​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​រដូវ​កាល English Premier League កាលពី​ថ្ងៃអាទិត្យ ដើម្បី​ត្រៀមលក្ខណៈ​សំរាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ចុង​សប្តាហ៍​នេះ​ទល់នឹង Manchester City​។

​​ក្រុម​របស់លោក Thomas Tuchel មិន​បង្អង់​ពេល​យូរ​ឡើយ ដោយបាន​ប្រមូលផ្តុំ​កីឡាករ​ហ្វឹកហាត់​ជុំគ្នា​ភ្លាមៗ​ក្រោម​ដំនក់ទឹកភ្លៀង បន្ទាប់ពី​ពួកគេ​បាន​ធូរទ្រូង​កាលពី​ថ្ងៃអាទិត្យ ​ទោះ​ចាញ់​នៅ​ទឹកដី Aston Villa តែ​នៅ​អាច​រក្សា​តំណែងលេខ ៤ បាន​ដើម្បី​មានមុខ​នៅ UCL ឆ្នាំក្រោយ​បន្ទាប់ពី Leicester City ចាញ់ Tottenham Hotspur ក្នុង​សប្តាហ៍​ចុងក្រោយ​។ ​​តាំងពី​ធានាបាន​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​នេះ Chelsea ស្គាល់​ជ័យជំនះ​តែ ១​ប្រកួត​ទេ​ក្នុង ៤​ប្រកួត​ចុងក្រោយ​ដែល​បូករួម​ទាំង​ចាញ់ Leicester City នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup​។ ​​អ្នកចាត់ការ Chelsea លោក Thomas Tuchel បានបង្ហាញ​ធូរស្បើយ​បន្តិច​ បន្ទាប់ពី​ស្ថានភាព​របួស​ត្រកៀក​របស់​អ្នកចាំទី Edouard Mendy បាន​ធូរស្រាល​។

​​Mendy បាន​ប៉ះទង្គិច​ជាមួយ Bertrand Traore ក្នុង​បរាជ័យ​នៅ​ទឹកដី Aston Villa កាលពី​ថ្ងៃអាទិត្យ​ និង​ត្រូវបានផ្លាស់ចេញ​ជំនួស​ដោយ Kepa Arrizabalaga​។ ​​ដោយ​ស្ថានភាព​កីឡាករ​ផ្សេង​ទៀត​របស់ Chelsea លោក Tuchel ក៏​មិនទាន់​ច្បាស់​ពី​ខ្សែបំរើ​បារាំង N’Golo Kante ថា​នឹង​អាចជួយ​ក្រុម​បាន ​រឺ​យ៉ាងណា​ចុង​សប្តាហ៍​នេះ​។ ​Chelsea នឹងត្រូវ​ជួប​ក្រុម​ជើងឯក Premier League, Manchester City ថ្ងៃ​សៅរ៍​នេះ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង Porto ប្រទេស​ព័រទុយហ្កាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm