សមាគមវិស័យឯកជន មើលឃើញថា នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា គឺមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងច្រើនលើសលប់

2023/08/21 05:53:47 pm        268

ភ្នំពេញ៖ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន មើលឃើញថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា គឺមានប្រជាប្រិយភាព ​ម៉ឺងម៉ាត់ ទន់ភ្លន់​ មានភាពរាក់ទាក់ធ្វើឱ្យគ្រប់មហាជន មិនថា ប្រជាពលរដ្ឋ​ក្មេងចាស់ ឫថ្នាក់ដឹកនាំតូចធំនោះទេ គឺមានការគាំទ្រច្រើន និងស្រលាញ់ចូលចិត្តគ្រប់គ្នា ។

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈឯកជន មើលឃើញថា ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មើលឃើញ និងជឿជាក់លើ​សមត្ថភាព​បេក្ខភាពថ្នាក់ដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលក្នុង​អាណត្តិទី៧នេះ ដែល​សុទ្ធតែជាថ្នាក់ដឹកនាំ​វ័យក្មេងមានបទពិសោធការងារ ​និងការអប់រំខ្ពង់ខ្ពស់ពីក្រៅប្រទេស ព្រមទាំង​ចំណេះធ្វើ ការសាមគ្គីភាពផ្ទៃក្នុងបានល្អ ការទទួលខុសត្រូវ ដែលអាចដឹកនាំនាវាកម្ពុជា​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​រឹតតែខ្លាំង​បន្ថែមទៀត នាពេលខាងមុខ។

គួរម្លឹងផងដែរថា ប្រជាជននៅទូទាំងប្រទេសបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះគឺមានប្រជាពលរដ្ឋខ្មែរជាង ៨ លាន ២ សែននាក់ បាននាំគ្នាទៅបោះឆ្នោត។

សូមជម្រាបថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បង្កើតឡើងក្នុង​គោលបំណង៖ រួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ ​និងធនធានមនុស្សប្រកបដោយ​ប្រសិទ្ធភាព​ជាមួយរដ្ឋាភិបាល​កម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈនិង​គណៈកម្មាធិការទទួល​​ស្គាល់គុណភាពអប់រំ​នៃកម្ពុជា​ ជាសេនាធិការ និងស្របតាមយុទ្ធសាស្ដ្រ​ចតុកោណ​របស់រាជរដ្ឋាភិបាល ​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាស​វៃប្រកប​ដោយគតិបណ្ឌិត បានធ្វើឱ្យប្រទេសជាតិទាំងមូល​ទទួលបាន​សុខសន្ដិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm