រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញគោលនយោបាយគន្លឹះ ដើម្បីបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា

2023/08/21 06:18:33 pm        1.9 K

ភ្នំពេញ៖ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ និងគោល​នយោបាយគន្លឹះៗ ដើម្បីធានាឱ្យបាននូវកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សម្រាប់បន្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធថ្មី។

តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវយុទ្ធសាស្ត្រ​ និងគោលនយោបាយគន្លឹះៗ សម្រាប់​បន្តអភិវឌ្ឍន៍សង្គម ​សេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍ រក្សាសមិទ្ធផលចាស់​បង្កើត​សមិទ្ធផលថ្មី និងគិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស ក្នុងគោលដៅឈាន​ទៅ​សម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ២០៣០ និងក្លាយជាទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ជុំវិញបញ្ហាសេដ្ឋកិច្ច, សម្រាប់ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទីថ្មី, សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់​ទៅ​រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន ។

ទន្ទឹមនេះ ការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងមក បានកំពុងជួយស្តារវិស័យចន្ទល់កំណើនដែលមាន​ស្រាប់និង​ជំរុញការ​អភិវឌ្ឍ​ដល់វិស័យសក្តានុពលថ្មីៗ រួមមាន៖ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, អនុវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ​និងបៃតង រួមចំណែក​ពង្រឹងនូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សំដៅបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើ​កកម្ពស់ភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ​ក្នុងរយៈពេលមធ្យម និងវែង។

សូមបញ្ជាក់ថា នៅក្នុងព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៣ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី ៧ ដោយមានការយាងអញ្ជើញបើក​សម័យប្រជុំ​ដំបូងរដ្ឋសភា នីតិកាលទី ៧ ​ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm