រតនះគិរី៖ ព្រះចៅអធិការព្រះនាម ហួន រ៉ាឌី នាវត្តព្រះពុទ្ធមង្គលសិរី ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ទូលប្រកេន និងសូមអំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយអោយជួយកសាងព្រះពុទ្ធបដិមា ១ព្រះអង្គដែលមានកម្ពស់១៥ម៉ែត្រ ព្រះភ្នែន១២ម៉ែត្រ ដោយគិតជាបច្ច័យក្នុងការសាងសង់ប្រមាណ ១២០០០ដុល្លារសហរដ្ឋអាមេរិកដែលបច្ចុប្បន្នកំពុងធ្វើការសាងសង់ជាបណ្តើៗហើយ។
ដោយមានការខ្វះខាតបច្ច័យ សម្រាប់ដំណើរការសាងសង់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រះពុទ្ធមង្គលសិរី សូមធ្វើការអំពាវនាវដល់ សម្តេច ឯកឧត្តមលោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធបដិមាខាងលើ ដើម្បីទុកជាទីគោពសក្ការៈបូជា របស់ពុទ្ធសាសនិកជន តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។










