កីឡាករវាយកូនគោលន័រវេស Viktor Hovland បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី BMW Championship ក្រោយជ័យជំនះដ៏អស្ចារ្យនៅថ្ងៃចុងក្រោយ។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះចាប់ផ្តើមថ្ងៃចុងក្រោយដោយតាមពីក្រោយអ្នកនាំមុខគេ Scottie Scheffler និង Matt Fitzpatrick ដល់ទៅ ៣ ស្ត្រូក តែធ្វើបាន ៧ Birdies ក្នុងចំណោម ៩ ឡូនៃថ្ងៃចុងក្រោយដោយបញ្ចប់ការប្រកួតទាំងស្រុងមាន ១៧ អាន់ឌើផា យកឈ្នះអ្នកទាំងពីរ ២ ស្ត្រូកវិញ។

Scheffler និង Fitzpatrick ឈរលេខ ២ ស្ទួនក្រោយធ្វើបាន ១៥ អាន់ឌើផាដូចគ្នា តាមពីក្រោយដោយកីឡាករ អៀងឡង់ខាងជើង Rory McIlroy ដែលធ្វើបាន ១២ អាន់ឌើផាឈរចំណាត់ថ្នាក់លេខ ៤។
BMW Championship ជាវគ្គជម្រុះបឋមក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍បញ្ចប់រដូវកាលរបស់ FedEx Play-Off ហើយជ័យជំនះនៅទីនេះផងដែរ Viktor Hovland ទទួលបានប្រាក់រង្វាន់ ៣.៦ លានដុល្លារក្នុងនាមជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ

