កីឡាករប្រណាំងម៉ូតូអ៊ីតាលី Francesco Bagnaia ដែលជាអ្នកការពារតំណែងជើងឯក បានបន្តរកបានជ័យជំនះទី ៥ របស់ខ្លួនក្នុងចំណោម ១០ ទីលានរដូវកាលនេះ បន្ទាប់ពីយកឈ្នះការប្រកួតនៅប្រទេសអូទ្រីសចុងសប្តាហ៍កន្លងទៅ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានយកឈ្នះការប្រណាំង Sprint Race កាលពីថ្ងៃសៅរ៍ ហើយមកដល់ការប្រកួត Grand Prix នៅថ្ងៃអាទិត្យបានរក្សាការនាំមុខរបស់ខ្លួនតាំងពីពេលចេញដំណើរដល់ទីព្រ័ត្រ។
លេខ ២ ក្នុងការប្រកួតបានទៅកីឡាករអាហ្រ្វិកខាងត្បូង Brad Binder របស់ក្រុម KTM ខណៈលេខ ៣ តាមពីក្រោយដោយកីឡាករអ៊ីតាលី Marco Bezzecchi។

ចំណែកឯកីឡាករអេស្ប៉ាញ Jorge Martin ដែលឈរលេខ ២ ក្នុងតារាងជើងឯកនោះ ធ្វើមិនបានល្អឡើយដោយបញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ ៧។
លទ្ធផលនេះធ្វើឱ្យកីឡាកររបស់ក្រុម Ducati, Francesco Bagnaia ពន្លាតការនាំមុខក្នុងតារាងជើងឯកដល់ ៦២ ពិន្ទុ ពី Jorge Martin និងលេខ Marco Bezzecchi។
ទីលានទី ១១ រដូវកាលនវ MotoGP នឹងបន្តដំណើរទៅទីលាន Catalunya ប្រទេសអេស្ប៉ាញដើមខែកញ្ញា៕ អត្ថបទ៖នាង សុភាវុធ
