អាមេរិក៖ ព្យុះត្រូពិក Hilary បាននាំយកនូវទឹកភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់មកដល់រដ្ឋ California ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ។ នៅក្នុងទីក្រុង Wrightwood រដ្ឋ California ចម្ងាយប្រមាណ៧០ម៉ាយភាគឦសានទីក្រុង Los Angeles ទឹកភ្លៀងបានវាយបក់មកលើដើមឈើ និងលំហូរដីល្បប់ពីលើភ្នំ នៅក្នុងតំបន់ Sheep Canyon ។ យោងតាមលោក Zack Taylor ឧតុនិយមវិទូ នៅការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ព្យុះត្រូពិក Hilary កាលពីពេលដំបូងបានវាយបក់ដល់ដីគោកនៅពេលថ្ងៃ នៅផ្នែកភាគខាងជើង ឧបទ្វីប Baja California ដែលបានចុះខ្សោយទៅវិញកាលពី៤៨ម៉ោងកន្លងទៅ។ ប៉ុន្តែវានៅតែជាព្យុះដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានវាយប្រហារនៅភាគនិរតីសហរដ្ឋអាមេរិក។ ព្យុះត្រូពិក Hilary បានមកដល់ជាប្រវត្តិសាស្ត្រនៅរដ្ឋ California កាលពីថ្ងៃអាទិត្យ ដោយការព្យាករណ៍ព្រមានពីការជន់លិចដ៏មហន្តរាយ បន្ទាប់ពីព្យុះនេះបានវាយបក់មកលើឧបទ្វិប Baja California នៅប្រទេសម៉ិចស៊ិក ដោយមានភ្លៀងធ្លាក់ខ្លាំង។ មនុស្សម្នាក់ស្លាប់ នៅប្រទេសម៉ិកស៊ិកក្នុងពេលមានការរាយការណ៍ពីទឹកជំនន់ភ្លាមៗ នៅឧបទ្វិបនេះ ជាកន្លែងដែលផ្លូវមួយចំនួនត្រូវបានហូរដាច់ ហើយរូបភាពជាច្រើននៅលើ បណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញពីការរាលដាលទឹកហូរទៅតាមដងផ្លូវនានានៅទីក្រុងដែលត្រលប់ទៅកាន់ទន្លេវិញ។ អភិបាលរដ្ឋ California លោក Gavin Newsom បានប្រកាសរដ្ឋក្នុងគ្រាអាសន្នភាគច្រើននៅរដ្ឋ California ភាគខាងត្បូង ដោយមានការព្រមានពីទឹកជំនន់ភ្លាមៗ ក្នុងការប៉ះពាល់នៅទូទាំងតំបន់ដែលធ្លាប់តែមានគ្រោះរាំងស្ងួត។ ជើងហោះហើររាប់រយ នៅក្នុងទីក្រុង San Diego, Las Vegas និងទីក្រុង Los Angeles ត្រូវបានលុបចោលហើយការប្រកួតកីឡាអាជីពត្រូវបានកំណត់ពេលឡើងវិញ។
តំបន់ San Diego នៅភាគខាងជើងព្រំដែនប្រទេសម៉ិចស៊ិក បានត្រៀមខ្លួនទប់ទល់សម្រាប់ព្យុះត្រូពិកមិនធ្លាប់មានក្នុងកំណត់ត្រាលើកដំបូង៕
