ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម មានការកើនឡើង បើធៀបនឹងឆ្នាំ២០២២

2023/08/21 06:44:21 pm        171

ភ្នំពេញ៖ រដូវវស្សាបានចូលមកដល់ហើយ ក៏មានភ្លៀងធ្លាក់ញឹកញាប់ ​មានទឹកដក់នៅតាមកង់ឡាន និងកន្លែងផ្សេងៗ ​ងាយបង្កឲ្យមានដង្កូវទឹក និងមូសខ្លា ​ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ពី​មនុស្សម្នាក់​ ទៅមនុស្សម្នាក់ទៀត ​ជាមួយគ្នានោះមន្រី្តសុខាភិបាល បានបន្តអប់រំប្រជាពលរដ្ឋ​លុប​បំបាត់ជម្រកមូសខ្លា​ ដែលជាប្រភពនៃការកកើតភ្នាក់ងារចម្លង​មេរោគគ្រុនឈាម។

បើតាមឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​ថ្លែងប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះថា យើងសង្កេតឃើញថា ករណីជំងឺគ្រុនឈាម​កើតឡើងលើកុមារ មានការកើនឡើង ​បើធៀបទៅនឹងឆ្នាំ២០២២ ក៏ប៉ុន្តែចំនួននេះ មិនទាន់ឋិតក្នុងការប្រកាសមានបញ្ហារាតត្បាតនោះទេ។

ទន្ទឹមនឹងនោះក្នុងក្របខណ្ឌរាជធានីភ្នំពេញ ​រយៈពេល៧ខែ ឆ្នាំ២០២៣ករណីជំងឺគ្រុនឈាម មានការកើនឡើង មកដល់ពេលនេះមានចំនួន១៤៣២ករណី។ ដោយឡែករយៈពេល៧ខែ ក្នុងឆ្នាំ២០២២ ដូចគ្នា គឺមានចំនួនតែ៦៥០ករណីប៉ុណ្ណោះ។ ដូច្នេះកើនឡើងចំនួន៧៨២ករណី។

ជាក់ស្តែងនៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ក៏បានរៀបចំត្រៀមរួចជាស្រេចក្នុងករណីបន្ទាន់​ណាមួយ ដែលបង្កឡើងដោយជំងឺរាតត្បាត លោកវេជ្ជបណ្ឌិត ហេង កង ប្រធានផ្នែកជំងឺកុមារ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ​បានឲ្យដឹងថា នៅផ្នែកជំងឺកុមារ មានផ្តល់សេវាជំងឺទូទៅ ហើយសព្វថ្ងៃភាគច្រើននៃចំនួនកុមារដែលមកទទួល​សេវាព្យាបាល គឺជំងឺគ្រុនពោះវៀន ជំងឺរលាកផ្លូវដង្ហើមលើ ផ្លូវដង្ហើមក្រោម និងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត ហេង កង ​បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ​ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ ​រក្សាអនាម័យ កុំឲ្យមាន​ទឹកដក់ថ្លា នៅជុំវិញផ្ទះ ​ព្រោះទឹកដក់ថ្លា ​ជាជម្រកមូសខ្លាញី ដែលជាប្រភពចម្លង​ជំងឺគ្រុនឈាម៕អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm