ប្រធានាធិបតីប៉ាគីស្ថាន បដិសេធមិនចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិថ្មី

2023/08/21 06:50:30 pm        118

ប៉ាគីស្ថាន៖ ប្រធានាធិបតី ប៉ាគីស្ថាន លោក Arif Alvi កាលពីថ្ងៃអាទិត្យ បានបដិសេធមិនចុះហត្ថលេខាឲ្យចូលជាច្បាប់នូវសេចក្តីស្នើច្បាប់ចំនួនពីរ ដែលនឹងផ្តល់ឲ្យអាជ្ញាធរនូវអំណាចបន្ថែមទៀតដើម្បីកាត់ទោសប្រជាជនពីបទធ្វើសកម្មភាពប្រឆាំងរដ្ឋនិងយោធា ជាចំណាត់ការមួយដែលក្រសួងច្បាប់និយាយថា មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ សេចក្តីស្នើច្បាប់ទាំងនេះត្រូវបានអនុម័តរួចហើយដោយសភាតំណាងរាស្ត្រទាំងពីររបស់ប្រទេសប៉ាគីស្ថាន ប៉ុន្តែលោក Alvi គឺជាសមាជិកម្នាក់មកពីគណបក្ស Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រីលោក Imran Khan ប្រឆាំងរដ្ឋាភិបាលចម្រុះ ដែលបានអនុម័តសេចក្តីស្នើ ច្បាប់ទាំងពីនេះ។ លោក Alvi បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ជាផ្លូវការថា Twitter ថា ខណៈព្រះជាសាសក្សីរបស់ខ្ញុំ ខ្ញុំមិនចុះហត្ថលេខាលើសេចក្តីស្នើច្បាប់វិសោធនកម្មសម្ងាត់ផ្លូវការឆ្នាំ២០២៣ និងសេចក្តីស្នើច្បាប់វិសោធនកម្មកងទ័ពប៉ាគីស្ថាន ឆ្នាំ២០២៣ នោះទេ ខណៈខ្ញុំមិនយល់ស្របជាមួយច្បាប់ទាំងនេះ។ លោកបាននិយាយថា លោកបានស្នើឲ្យបុគ្គលិករបស់លោកកែប្រែសេចក្តីស្នើច្បាប់ដែលមិនទាន់បានចុះហត្ថលេខាចំពោះអង្គនីតិបញ្ញត្តិក្នុងពេលវេលាជាក់លាក់ដើម្បីឲ្យច្បាប់នេះគ្មានប្រសិទ្ធភាព។ លោកនិយាយថា ទោះជាយ៉ាងណា ខ្ញុំបានស្វែងយល់នៅថ្ងៃនេះថា បុគ្គលិករបស់ខ្ញុំធ្វើឲ្យអន្តរាយដល់ឆន្ទះនិងបទបញ្ជារបស់ខ្ញុំ។ ក្រសួងច្បាប់ និងយុត្តិធម៌ និយាយាថា ការសម្រេចចិត្តរបស់ប្រធានាធិបតីគឺជាការព្រួយបារម្ភខ្លាំង។

យោងតាមរដ្ឋធម្មនុញ្ញបានឲ្យដឹងថា ប្រសិនបើប្រធានាធិបតី មិនចុះហត្ថលេខាលើសេចក្តីពង្រាងស្នើច្បាប់ ឬកែប្រែវាត្រលប់វិញដោយមានការពិនិត្យរបស់លោក ឬការជំទាស់ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីច្បាប់បានឆ្លងកាត់រួចរាល់នៅសភាទាំងពីរ នោះវានឹងក្លាយជាច្បាប់។

រដ្ឋមន្ត្រីព័ត៌មានចាំផ្ទះ លោក Murtaza Solangi បាននិយាយថាការអធិប្បាយរបស់លោក Alvi នៅលើគណនីបណ្តាញផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន គ្មានអំណាចនោះទេ ព្រោះលោកពុំបានបញ្ជូនត្រលប់វិញនូវការជំទាស់ណាមួយចំពោះសេចក្តីស្នើច្បាប់ ក្នុងក្របខណ្ឌពេលវេលាច្បាស់លាស់៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm