Manchester United ធ្វើដំណើរ​ដល់​ទី​ក្រុង Gdansk ប្រទេស​ប៉ូឡូញ​ត្រៀម​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

2021/05/25 06:38:18 pm        153

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Gdansk ប្រទេស​ប៉ូឡូញ​ហើយ​ត្រៀម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Europa League ជួប​ជាមួយ Villarreal​។ ​ប្រធាន​ក្រុម Harry Maquire ដែល​មាន​របួស​នោះ​ក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ទាំង ២៦​នាក់​របស់​លោក Ole Gunnar Solskjaer សំរាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ​។

​​ខ្សែ​ការពារ​អង់គ្លេស​វ័យ ២៨​ឆ្នាំ​រូប​នេះ​បាន​ទទួល​រង​របួស​ក​ជើង ​អំឡុង​ជ័យជំនះ​លើ Aston Villa កាល​ពី​ដើមខែហើយ​ត្រូវ​អវត្តមាន​រហូត​ចប់​រដូវ​កាល​។ ​យ៉ាង​ណាក្តី អាការៈ​របស់​អតីត​ខ្សែ​ការពារ Leicester City រូប​នេះ​ហាក់​ល្អ​ប្រសើរ​ឡើងវិញ​ តែ​មិនទាន់​ច្បាស់​ថា​នឹង​អាច​បង្ហាញខ្លួន​បាន​ រឺ​អត់​ទេ​ក្នុង​ការ​ប្រកួត​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ​។​ ​Manchester United បាន​បញ្ចប់​រដូវ​កាល ២០២០-២០២១ ចំណាត់ថ្នាក់​លេខ​២ នៅ Premier League និង​ទើបតែ​យកឈ្នះ​នៅ​ទឹកដី Wolverhampton កាលពី​ថ្ងៃអាទិត្យ​ថ្ងៃ​បិទ​រដូវ​កាល​។ ​Manchester United ធ្លាប់​ឈ្នះ​ជើង​ឯក UEFA Europa League ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៧ ដោយ​យកឈ្នះ Ajax Amsterdam ២-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

​​តែ​ជំនួប​ជាមួយ Villarreal លើក​នេះ​ខុសប្លែក​ពី Ajax ខណៈ​ក្លិប​អេ​ស្ប៉ា​ញ​មួយ​មាន​អ្នក​ចាត់ការ ​ដែល​មាន​បទពិសោធន៍​ឈ្នះ​ជើងឯក Europa League បី​រដូវ​កាល​ជាប់​គ្នា​អំឡុង​ពេល​ដឹកនាំ Sevilla គឺ​អតីត​អ្នក​ចាត់ការ Arsenal គឺ​លោក Unai Emery​។​ ​ជំនួប​ថ្ងៃ​ពុធ​ស្អែក​នេះ​គឺជា​ការ​ឈានឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រប​ខណ្ឌ​អឺរ៉ុប​លើកដំបូង​សំរាប់ Villarreal៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm