តៃវ៉ាន់៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថាខ្លួនបានប្រទះឃើញយន្តហោះយោធាចិន៤២គ្រឿង កាលពីថ្ងៃសៅរ៍ ក្នុងពេលសមយុទ្ធចិន ដែលទីក្រុងប៉េកាំងនិយាយថា គឺជា«ការព្រមានដ៏ខ្លាំងក្លា» ជុំវិញនូវអ្វីដែលហៅថា ការឃុបឃិតជាមួយក្រុមផ្តាច់ខ្លួន និងកងកម្លាំងបរទេស ដែលបានបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំលំដាប់ទី២របស់កោះនេះ បានធ្វើទស្សនកិច្ចរយៈពេលខ្លី ទៅកាន់សហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់ មេដឹកនាំលំដាប់ទី២កោះតៃវ៉ាន់ លោក William Lai ទៅកាន់ប្រទេសប៉ារ៉ាហ្គាយដោយរួមទាំងទីឈប់ចតទាំងនៅទីក្រុងញ៉ូវយ៉ក និង San Francisco ដែលបក្សកុម្មុន្នីសចិន បានរិះគន់យ៉ាងខ្លាំង ដោយនិយាយថា កោះនេះជាដែនដីរបស់ខ្លួន ហើយពុំគួមានទំនាក់ជាមួយបរទេសឡើយ។
នៅតាមបណ្តាញTwitter លើវេទិកា X ជាក្រុមហ៊ុនដែលគេស្គាល់ផ្លូវការថាជា Twitter ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធា៤២គ្រឿង ដោយ២៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះ បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន នៃច្រកសមុទ្រតៃវ៉ាន់។ ជាមួយគ្នានេះ នាវាយោធាចិនចំនួន៨គ្រឿង ក៏ត្រូវបានរកឃើញផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍សង្ខេបមួយ អ្នកនាំពាក្យទីបញ្ជាការតំបន់ភាគខាងកើតរបស់ចិន បាននិយាយថា សមយុទ្ធយោធារួមមានការសម្របសម្រួលរវាង យន្តហោះ និងនាវា ហើយសមត្ថភាពរបស់ពួកវា និងចាប់យកការគ្រប់គ្រងលម្ហរអាកាស និងសមុទ្រ៕

