នគរបាល៖ ចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ដាក់គោលដៅលើសមយុទ្ធយោធាកូរ៉េខាងត្បូង និងអាមេរិក

2023/08/21 07:01:06 pm        99

កូរ៉េខាងត្បូង៖ នគរបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា ចោរព័ត៌មានវិទ្យាកូរ៉េខាងជើងដែលសង្ស័យ បានដាក់គោលដៅ លើសមយុទ្ធយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលកំពុងធ្វើឡើងនៅសប្តាហ៍នេះ ទោះបីជាព័ត៌មាសម្ងាត់ត្រូវបានសម្របសម្រួលក៏ដោយ។

កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ នឹងចាប់ផ្តើមសមយុទ្ធរដូវក្តៅ Ulchi Freedom Guardian ដើម្បីធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់ពួកគេ ឆ្លើយតបទៅនឹងការគំរាមមីស៊ីល និងនុយក្លេអ៊ែរដែលកំពុងវិវឌ្ឍរបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើង បានជំទាស់ទៅនឹងសមយុទ្ធបែបនេះ ដោយនិយាយថា សមយុទ្ធទាំងនេះគឺជាការត្រៀមខ្លួនដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាត្បូងសម្រាប់ការឈ្លានពានមកលើខ្លួន។ ទីភ្នាក់ងារនគរបាលខេត្ត Gyeonggi Nambu ( ក្យុងហ្គី ណាមប៊ូ) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមចោរព័ត៌មានវិទ្យា ត្រូវបានគេជឿថា មានជាប់ពាក់ព័ន្ធជាមួយក្រុមកូរ៉េខាងជើង ដែលក្រុមអ្នកស្រាវជ្រាវហៅថា Kimsuky ហើយពួកគេបានអនុវត្តការលួចទិន្នន័យតាមរយៈសារអេឡិចត្រូនិកចំពោះអ្នកជាប់កិច្ចសន្យាកូរ៉េខាងត្បូង ដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលត្រាប់ប្រដូចសង្គ្រាមសមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូង។ នគរបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា វាត្រូវបានបញ្ជាក់ថា ព័ត៌មានដែលទាក់ទងទៅនឹងយោធា មិនត្រូវបានគេលួចនោះទេ។ កាលពីពេលមុន ប្រទេសកូរ៉េខាងជើង បានបដិសេធតួនាទីរបស់ខ្លួនណាមួយក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត។ នគរបាលនិយាយថា នគរបាលប្រទេសកូរ៉េខាងត្បូង និងយោធាសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេតរួមគ្នា និងបានរកឃើញអាសយដ្ឋាន IP ដែលប្រើប្រាស់ក្នុងការប៉ុនប៉ងលួយយកទិន្នន័យ ដែលផ្គូរផ្គងជាមួយ IP ដែលត្រូវបានកំណត់អត្តសញ្ញាណកាលពីក្នុងឆ្នាំ២០១៤ មកលើប្រតិបត្តិកររ៉េអាទ័រនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានេះ ប្រទេសកូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងពីការនៅពីក្រោយការវាយប្រហារតាមបណ្តាញអ៊ីនធឺណិត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm