ខេត្ត​កំពង់ធំ ​រក​ឃើញ​ពលរដ្ឋ​១៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុង​នោះ​ មាន​ពលករ​២​នាក់​វិល​ត្រឡប់​ពី​ប្រទេស​ថៃ

2021/05/25 07:02:50 pm        287

កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ១៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ពលរដ្ឋ​ទាំង​នោះ បាន​ឆ្លង​មេរោគ​នេះ​ បន្ទាប់​​ពី​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ជំងឺ​កូវីដ-១៩។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​តាំងគោក​ចំនួន១២​នាក់ ​ស្រុក​ស្ទោង ១​នាក់ និង​ស្រុក​ប្រាសាទ​សំបូរ ១​នាក់។

នៅ​ឯ​ស្រុក​តាំងគោក រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ឱ្យ​ដឹង​ទៀត​ថា ​ពលរដ្ឋចំនួន ១១​នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​បន្ទាប់​ពី​ពួកគេ​បាន​ប៉ះ​ពាល់​នឹង​អ្នក​ជំងឺ​កូវីដ-១៩ ​ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​ទៀត គឺ​ជា​កម្មការិនី​ម្នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​ខាលីនតុន ​ស្ថិត​នៅ​ក្នុង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម។ ចំណែក​ឯ​ពលរដ្ឋ ២​នាក់​ទៀត រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា​ ជា​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ កាល​ពី​ពេល​ថ្មីៗ​នេះ។

គិត​មក​ត្រឹម​ថ្ងៃ​នេះ ខេត្ត​កំពង់ធំ ​រក​ឃើញ​ប្រជា​ពលរដ្ឋ​សរុប ១៨៨​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ខេត្ត ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៨​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​ហើយ ក្រោយ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន ១២០​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕



អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm