អេស្ប៉ាញឈ្នះអង់គ្លេសលើកពានបាល់ទាត់នារីជើងឯកពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្ត

2023/08/21 08:00:37 pm        677

ក្រុមបាល់ទាត់នារីអង់គ្លេស ត្រូវរង់ចាំឈ្នះជើងឯកបាល់ទាត់នារីជើងឯកពិភពលោកបន្តទៀត បន្ទាប់​ពី​ចាញ់ក្រុមនារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។

អង់គ្លេសខកខានឈ្នះជើងឯកបាល់ទាត់ពិភពលោក មិនថា​នារី​រឺ​បុរស​តាំង​ពី​ក្រុម​បុរ​ស​ឈ្នះ​ចុង​ក្រោយ​គេបង្អស់តាំងពីឆ្នាំ ១៩៦៦ លើទឹកដីរបស់ខ្លួន។

ប្រធានក្រុមអេស្ប៉ាញ កីឡាការិនី Olga Carmona គឺជាអ្នក​សំរេច​គ្រាប់​បាល់​ជ័យ​ជំនះ​តែ​មួយ​គ្រាប់​គត់​តាំងពីនាទីទី ២៩ និងរក្សាការ​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត​ ដើម្បី​ជួយ​ក្រុម​នារី​អេស្ប៉ាញ​គ្រង​ជើងឯកបាល់ទាត់នារីពិភពលោក ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តក្នុ​ងកា​រ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រលើកដំបូងផងដែរ។

អេស្ប៉ាញលើកពាននៅពេលនេះ​ ស្ថិត​ក្រោម​ពពក​ខ្មៅ​នៃ​រឿង​ចម្រូង​ចម្រាស​ជាមួយ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ។

ក្រុមកីឡាការនីអេស្ប៉ាញចំនួន ១៥ នាក់កាលពី ១២ ខែមុនធ្លាប់​បាន​ធ្វើ​ពហិការ​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ប្រសិនបើគ្រូបង្វឹក បច្ចុប្បន្នលោក Jorge Vilda មិនត្រូវបានបណ្តេញចេញ។

យ៉ាងណាក្តី កីឡាការិនីទាំង ១៥ នាក់នោះ បានច្រាលចោលព័ត៌មានទាំងនោះ តែធ្លាប់​បាន​រិះ​គន់​ពី​យុទ្ធ​ពិធីក្នុងការដឹកនាំរបស់លោក Vilda។      

មកទល់ពេលនេះ ក្រុមនារី​អេស្ប៉ាញ​បាន​ជម្រះ​រាល់​រឿង​យល់​ច្រឡំ​នឹង​គ្រូបង្វឹក​របស់​ខ្លួន​ទាំង​ឡាយ មកឈ្នះជើងឯកពិភពលោក។

អេស្ប៉ាញនៅពេលនេះបានក្លាយជាប្រទេសទី ៥ ប៉ុណ្ណោះដែលធ្លាប់ឈ្នះជើងឯកពិភពលោក​បន្ទាប់​ពី​អាមេរិកឈ្នះ ៤ លើក អាល្លឺម៉ង់ ២ លើក ន័រវេស ១ លើក និងជប៉ុន ១ លើក៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        287
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        357

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm