ឥណ្ឌា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ សួនផ្កាទូលីបដ៏ល្បីល្បាញនៅតំបន់កាស្មៀ ប្រទេសឥណ្ឌា ត្រូវបានចុះបញ្ជីដោយសៀវភៅកំណត់ត្រាពិភពលោកក្រុងឡុងដ៍្រ ថាជាសួនផ្កាស្អាតបំផុតលើកដំបូងនៅអាស៊ី ។
ផ្កាទូលីបរាប់រយប្រភេទ បានរីកស្គុះស្គាយក្នុងរដូវផ្ការីក ចាប់ពីពាក់កណ្តាលខែមីនា រហូតដល់ដំណាច់ខែមេសា ហើយនិងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ ។
លោក Santosh Shukluគឺជាប្រធានសៀវភៅកំណត់ត្រាពិភពលោកក្រុងឡុងដ៍្រ និយាយថា ពេលដែលយើងមើលឃើញពិភពលោកមកស្គាល់ និងទស្សនាសួនផ្កាទួលីបក្រុង Srinagar និងកំណើនចំនួនភ្ញៀវទេសចរនៅសួនផ្កាទូលីប សួនផ្កានៅទីនេះ ជាពិសេសសួនផ្កាទូលីប ពិតជាល្បីល្បាញខ្លាំងណាស់នៅទូទាំងពិភពលោក ។ ដូច្នេះហើយ ហេតុអ្វីបានជាពួកយើងមិនផ្តល់រង្វាន់ដល់សួនផ្កាទូលីប ថាជាសួនផ្កាទូលីបស្អាតបំផុតដំបូងបង្អស់នៅអាស៊ី? ដូច្នេះហើយ យោងតាមការណែនាំរបស់សមាជិកសភាអង់គ្លេស វិញ្ញាបនប័ត្រត្រូវបានប្រគល់ជូនស្នងការនាយកដ្ឋានសាកវប្បកម្មឥណ្ឌា ។
ស្ថិតនៅជើងភ្នំនៃជួរភ្នំ Zabarwan ក្នុងទីក្រុង Srinagarរដ្ឋធានីរដូវក្តៅនៃរដ្ឋចាមមូ និងកាស្មៀ ហើយនិងមើលឃើញបឹងដ៏ល្បី Dal សួនផ្កាទូលីប ស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍នៃក្តីសុបិនបំផុតរបស់ប្រទេសឥណ្ឌា ៕
