ទោះបីជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ការលុកលុយដ៏តឹងតែងទៅលើប្រទេសអ៊ុយក្រែន និងការលទ្ធផលខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏លោកពូទីននិងរបបរបស់លោក នៅតែមានសុវត្ថិភាពនៅក្នុងវិមានក្រឹមឡាំង។ នេះគឺជាសក្ខីភាពនៃការក្តោបក្តាប់អំណាចខ្លាំងរបស់លោកលើរុស្ស៊ី របបឣត្តាធិបតេយ្យ ដំណើរការខុសៗគ្នា។ ប៉ុន្តែវាក៏ដោយសារតែការគាំទ្រ ឬយ៉ាងហោចណាស់ភាពស្ងៀមស្ងាត់របស់ប្រជាជនរុស្ស៊ីភាគច្រើន។

ការកាន់អំណាចរយៈពេល២៤ឆ្នាំរបស់លោកពូទីន ត្រូវបានកំណត់ដោយកិច្ចសន្យាសង្គមដែលបានធ្វើឡើងជាមួយប្រជាជនរុស្ស៊ីគឺប្រជាពលរដ្ឋរបស់លោកនឹងទទួលបានស្ថិរភាព និងសន្តិសុខជាថ្នូរនឹងការមិនធ្វើនយោបាយ។ សម្រាប់មនុស្សភាគច្រើន កិច្ចព្រមព្រៀងដែលមិនអាចនិយាយបាននេះ ត្រូវបានព្យាករលើការពិតដែលថា ភាពលំបាកនៃសហភាពសូវៀត និងភាពចលាចលនៃទសវត្សរ៍ឆ្នាំ ១៩៩០ នៅតែមានការចងចាំដ៏រស់រវើកនៅឡើយ។ មានប្រជាជនរុស្សីតិចតួច ចង់ត្រឡប់ទៅរករឿងនោះ។
ការលុកលុយទៅលើប្រទេសអ៊ុយក្រែន បង្ហាញពីការសាកល្បងដ៏អស្ចារ្យនៃកិច្ចសន្យាសង្គមនេះសម្រាប់វិមានក្រឹមឡាំងគឺជាមួយនឹងយុវជនជាតិរុស្សី ត្រូវបានគេបញ្ជូនទៅស្លាប់នៅខ្សែត្រៀមជួរមុខ ហើយប្រជាជនត្រូវបានបង្ខំឲ្យធ្វើពលិកម្មជាច្រើន តើវានៅមានទេ? គួរឲ្យកត់សម្គាល់ រហូតមកដល់ពេលនេះ ចម្លើយសរុបមក គឺបាទ«Yes»។
នេះគឺជាផ្នែកមួយដ៏ធំដោយសារភាពឯកោខាងសង្គម និងវប្បធម៌ ដែលលោកពូទីន បានចាប់ផ្តើមបណ្តុះ ជាយូរមកហើយ មុនការលុកលុយកាលពីឆ្នាំមុន។ វាត្រូវបានរៀបចំយ៉ាងស្អាតស្អំនៅក្នុងការហាមឃាត់ការនាំចូលស្បៀងអាហារជាកាសងសឹកដែលគាត់បានណែនាំនៅក្នុងឆ្នាំ២០១៤លើផលិតផលពីប្រទេសនានា រួមទាំងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម ដែលពួកគេបានដាក់ប្រឆាំងនឹងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយនៅតំបន់គ្រីម៉េ។ សារទៅកាន់ជនជាតិរុស្សីគឺ៖ «យើងអាចទទួលបានយ៉ាងល្អ ដោយពុំចាំបាច់មានពួកគេទេ»។
