អាហ្គានីស្ថាន ៖ សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា នគរបាលអាហ្វហ្គានីស្ថាន បានចាប់ខ្លួនមនុស្សចំនួន១៩នាក់ជុំវិញការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម នៅក្នុងខេត្តចំនួន៧នៃខេត្តចំនួន៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា មនុស្សដែលត្រូវបានចាប់ខ្លួនទាំងនោះ ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ដូចជាប្លន់ ឆក់ទូរស័ព្ទ ក្លែងបន្លំ លួច រត់ពន្ធគ្រឿងញៀន និងបង្កើតបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់ ក្នុងប្រទេសនេះ ដោយបន្ថែមថា ការស៊ើបអង្កេតបន្ថែម កំពុងដំណើរការ។
ស្រដៀងគ្នានេះដែរ នគរបាលក្នុងទីក្រុងកាប៊ុល ក៏បានចាប់ខ្លួនមនុស្សរាប់សិបនាក់ផងដែរពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្ម ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

