ចិន ៖ រដ្ឋមន្ត្រីការបរទេសចិន បាននិយាយ នៅថ្ងៃចន្ទ (ទី២១ ខែសីហា) នេះ ថា បន្ទាប់ពីកិច្ចសន្ទនារបស់ប្រទេសចិនជាមួយអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ប្រទេសទាំងពីរ បានបន្តចាត់វិធានការ ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ ដែលនាំទៅដល់ការបង្កើត «នូវការផ្សះផ្សាជាបន្តបន្ទាប់» នៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃចន្ទនេះថា ប្រទេសចិននឹងបន្តគាំទ្របណ្តាប្រទេសនៅមជ្ឈិមបូព៌ា ក្នុងការស្វែងរកការអភិវឌ្ឍ ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។
ហើយជាមួយគ្នានេះ លោក Wang ក៏បានបញ្ជាក់ផងដែរថា មានតែតាមរយៈការស្ដារឡើងវិញនូវសុចរិតភាព និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួមប៉ុណ្ណោះ ទើបអាចដោះស្រាយបាននូវបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមូលដ្ឋាន៕

