អ៊ុយក្រែន ៖ ប្រទេសអ៊ុយក្រែន អាចបំផ្លាញទាំងស្រុងនូវយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីជាលើកដំបូង ដោយសារតែការវាយប្រហាររបស់យានដ្រូន នៅលើអាកាសយានដ្ឋានក្នុងតំបន់Novgorod ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យ៉ាងហោចណាស់យន្តហោះមួយគ្រឿងបានរងការខូចខាតកាលពីម្សិលមិញ (ទី១៩ ខែសីហា។
រូបថតនៃមូលដ្ឋានទ័ពអាកាស Soltsy ក្នុងតំបន់ Novgorod ប្រហែលជា បានលេចចេញនៅលើអ៊ីនធឺណិត បន្ទាប់ពីការវាយប្រហារដោយយានដ្រូន។ រូបថតបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក Tu-22M3 ដែលបានឆេះទាំងស្រុង។
ប្រព័ន្ធផ្សព្វផ្សាយ និយាយថា មិនមានវិស្វកម្ម និងសមត្ថភាពបច្ចេកទេសនៅសល់ក្នុងប្រទេសរុស្ស៊ីសម្រាប់ការសាងសង់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រថ្មីនោះទេ។
សារព័ត៌មាន Moscow Times ដោយដកស្រង់ប្រភពផ្ទាល់របស់ខ្លួន បានរាយការណ៍ថា មុននេះ បញ្ហានៃការបំផ្លិចបំផ្លាញត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) និងកងកម្លាំងសន្តិសុខ។

