កំពង់ធំ៖ សម្ភារកែច្នៃជាច្រើនប្រភេទ ដែលកើតចេញពីផលិតដោយដៃអំពីរពាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដាក់នៅលក់នៅតាមមុខផ្ទះ ទទួល បានការចាប់អាម្មណ៍ពីអ្នកដំណើរ និងលើទីផ្សារអនឡាញ។
ក្នុងចំណោមផ្ទះ និងគ្រួសារអ្នកភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងដាក់តាំងលក់ ផលិតផលធ្វើពីដើមរពាក់, លោកស្រី នឿន ចាន្ថា អាយុជាង៣០ ឆ្នាំ ដែលកំពុងដាក់លក់សម្ភារសិប្បកម្មដោយ ដៃ ដែលផលិតអំពីរពាក់នៅមុខផ្ទះ ប្រាប់ឲ្យដឹងថា ពីមុនមកមុខរបផលិតពីដើមរពាក់របស់អ្នកភូមិនេះហាក់ ដូចជាមិនសូវមានការគាំទ្រឡើយ រហូតស្ទឺតែបោះបង់អស់ទៅហើយ។ ការបាត់បង់មុខរបនេះបានធ្វើឲ្យ អ្នកភូមិខ្លះ គ្មានប្រាស់ចំណូល និងគ្មានការងារធ្វើផងដែ ។ លោកស្រី បន្តថាការបាត់បង់ទីផ្សានិងការគាំទ្រនេះ បានធ្វើឲ្យលោកស្រី បាត់បង់ប្រាក់ការធ្វើ ប៉ុន្តែនៅតែចង់បន្តរក្សាមុខរបនេះឡើងវិញ គឺការតាំងចិត្ត ការតស៊ូ រហូតជម្រុញឲ្យគាត់ចាប់ផ្ដើមសារជាថ្មីតាមរយៈការរកទីផ្សារតាមអនឡាញវិញ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅអំឡុង ៤ខែ ទៅ ៥ខែ ក្នុងឆ្នាំ២០២៣នេះ, មុខរបដែលផលិតពីដើមរពាក់ហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកជាច្រើន តាមរយៈការផុសនិងការឡាយលក់ផលិតផល ហើយត្រូវបងប្អូនកុម្ម៉ងទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យលោកស្រីចាប់ផ្តើម ប្រមូលទិញពី ប្រជាពលរដ្ឋនៅក្នុងភូមិ យកមកដាក់តាំងលក់ និងផុសតាមរយ់ហ្វេកបុកផេកផងដែរ។ ដោយមើលឃើញពីការ ចាប់អារម្មណ៍តាមបណ្ដាញសង្គមពីមួយថ្ងៃទៅមួយថ្ងៃ គឺបានជម្រុញឲ្យគ្រួសារគាត់ និងអ្នកភូមិផ្សេងទៀត នាំគ្នាប្រមូលផ្ដុំគំនិតកែច្នៃ ផលិតដើមរពាក់ឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ផ្សេងៗ តាមតម្រូវការអ្នកគាំទ្រ និងបានធ្វើឲ្យពួកគាត់មានការងារធ្វើរាល់ថ្ងៃ និងអាចរកចំណូលបានតិចៗឡើងវិញ ។ បច្ចុប្បន្នអ្នកភូមិ ក៍ដូចគ្រួសារលោកស្រីផ្ទាល់ ចាប់ផ្ដើមមានការងារធ្វើ គឺពួកគាត់ត្រូវនាំគ្នាចេញទៅកាប់វល្លិរពាក់នៅឯព្រៃ ដើម្បីយកមកត្បាញផលិតនៅតាមផ្ទះឲ្យចេញជាម៉ូតផ្សេងៗ ហើយលោក ស្រីផ្ទាល់ជាអ្នកប្រមូលទិញ ក្នុងតំលៃសមរម្យ ។ បើទោះបីជាចំណេញបានតិចតួចក្ដី ប៉ុន្តែអ្នកភូមិ និងគ្រួសារប្អូន រីករាយណាស់ដែលមានការធ្វើរាល់ថ្ងៃ ហើយទទួលបានចំណូល ។
លោកស្រីបន្តថា រូបគាត់និងអ្នកភូមិ ក៍នៅជួបការលំបាកខ្លះៗដែរ ដូចជាការលក់ផលិតផលបានតំលៃថោក
ត្រូវចំណាយលើសេវាផ្ញើឥវ៉ាន់ទៅកាន់ខេត្តផ្សេងៗឆ្ងាយៗច្រើន ម្យ៉ាងសម្ភារខ្លះនៅមិនទាន់អាចកែច្នៃតាមម៉ូត ដែលភ្ញៀវកុម្មង់បាននៅឡើយ ។
ទន្ទឹមនិងការគាំទ្រផលិតផលធ្វើពីដើមរពាក់លើទីផ្សារអនឡាញនេះដែ លោកស្រី ចង់មានដៃគូរក្នុងការ បង្កើតសហគមសិប្បកម្មផលិតពីដើមរពាក់ក្នុង ភូមិឈូក ឃុំប្រឡាយ ដើម្បីឲ្យអ្នកភូមិមានការងារធ្វើ និងផ្សព្វផ្សាយផលិតផលខ្មែរធ្វើពីដើមរពាកស្នាដៃអ្នកភូមិ ។
ចុងក្រោយប្អូនស្រីក៍អរគុណដល់អ្នកគាំទ្រ ដែលបានកុម្មង់ទិញផលិតផលពីដើមរពាក់យកទៅប្រើប្រាស់ ហើយប្អូនក៍មានបោះដុំនិងលក់រាយ ហើយក៍បានស្នើសុំឲ្យមានការគាំទ្រស្មាដៃអ្នកភូមិឈូក ឃុំប្រឡាយបន្ត ទៅមុខទៀត ៕ ដោយ ៖ សៀង លី












