បែកធ្លាយ! មេក្លោងបាតុកម្មនៅកូរ៉េនិងជប៉ុនម្សិលមិញ រៀបចំបាតុកម្មប្រមូលលុយ

2023/08/22 02:38:54 am        1.3 K

ភ្នំពេញ៖​ ក្រុមបាតុករដែលចូលរួមបាតុកម្មនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ គឺជាបាតុកម្មដើម្បីប្រមូលថវិកាចិញ្ចឹមមេបាតុករ និងគ្នីគ្នា ខណៈដែលនៅកូរ៉ខាងត្បូងប្រមូលបាន៥០០ដុល្លារ។

ពលរដ្ឋខ្មែរម្នាក់ដែលនៅកូរ៉េខាងត្បូងដែលបានចូលរួមបាតុកម្មម្សិលមិញ បានបញ្ជាក់ថា មេបាតុករនិងគ្នីគ្នាបានរៀបចំការប្រមូលថវិកាប៉ុន្តែប្រើលេសបោកបញ្ឆោតអ្នកចូលរួមថាដើម្បីប្រទេសជាតិ និងការពារសិទ្ធិរបស់ពលករ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អ្នកចូលរួមបាតុកម្មម្នាក់ដែលដែលសុំមិនបញ្ចេញឈ្មោះក្រោមរូបភាពសុវត្ថិភាព បានបង្ហោះសាវីដេរអូមកអ្នកសារព័ត៌មានថា បាតុកម្មរបស់បក្សប្រឆាំង គឺជាការប្រមូលថវិកាសម្រាប់ទុកឱ្យមេក្រុមបាតុករប្រើប្រាស់ផ្ទាល់ខ្លួន និងគ្នីគ្នាតែប៉ុណ្ណោះដោយមានអ្នកជំនិតម្នាក់ដើរគោះលុយពីអ្នកចូលរួម។ លោក បានអះអាងថា បានប្រមាណ៥០០ដុល្លារ។ 

ជាមួយហេតុផលជាតិនិងមាតុភូមិ លោក និងគ្នីគ្នាដែលខំធ្វើដំណើររាប់ម៉ោងពីតំបន់ផ្សេងមកសេអូលដើម្បីចូលរួមប៉ុន្តែនៅពេលឃើញមានការអំពាវនាវឱ្យចូលលុយដូចនេះ មានមនុស្សជាច្រើនសិបនាក់បានបដិសេធមិនចូលរួមបាតុកម្មវិញ។

សូមបញ្ជាក់ថា ក្រុមចលនាប្រឆាំងនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ បានរៀបចំដឹកនាំបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ចូលរួមក្រោមលេសថា ការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស និងប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែមែនទែនទៅវាគ្រាន់តែជាវិធីសាស្ត្រប្រមូលថវិកាប៉ុណ្ណោះ។ 

ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរដែលនៅជប៉ុន និងកូរ៉េខាងត្បូងចំនួន២រូបក៏បានបញ្ជាក់ដូចគ្នាថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំងនៅកូរ៉េ និងជប៉ុននោះទេ។ លោកស្រី ស្រេង វួចនី ពាណិជ្ជករខ្មែរនៅកូរ៉េខាងត្បូង និងកញ្ញា ខោ សុផាន់ណារ៉ា ហៅ ស្រីពេជ្រ ជាអ្នកបកប្រែភាសាឱ្យពលករខ្មែរនៅក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានលើកឡើងព្រមគ្នាថា សម្រាប់អ្នកនៅកម្ពុជាមិនដឹងទេថា ក្រុមប្រឆាំងតែងតែយកការធ្វើបាតុកម្មនេះគឺជាការប្រមូលថវិកាដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ហើយក្រៅពីនេះ ក្រុមប្រឆាំងតែងតែប្រឌិតរឿងផ្សេងៗដើម្បីជាលេសបោកប្រាស់ពលករខ្មែរ និងពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm