គិលានុបដ្ឋាយិកាជនជាតិអង់គ្លេសម្នាក់ ប្រឈមនឹងការជាប់ពន្ធនាគារមួយជីវិតពីបទឃាតកម្មលើទារក

2023/08/22 02:47:28 am        51

គិលានុបដ្ឋាយិកាជនជាតិអង់គ្លេសម្នាក់ នឹងត្រូវកាត់ទោស នៅថ្ងៃចន្ទ (ថ្ងៃទី២១ ខែសីហា)នេះ ពីបទសម្លាប់ទារកទើបនឹងកើតចំនួន ៧នាក់ និងប៉ុនប៉ងសម្លាប់ ៦នាក់ផ្សេងទៀត ខណៈពេលដែលទារកទាំងនោះ ស្ថិតនៅក្នុងការថែទាំរបស់នាង។

អ្នកនាង Lucy Letby វ័យ ៣៣ឆ្នាំ ត្រូវបានកាត់ទោសពីបទសម្លាប់ក្មេងប្រុស ៥នាក់ និងក្មេងស្រី ២នាក់ដែលធ្វើឲ្យនាងក្លាយជាឃាតកសម្លាប់ក្មេងតូចៗដ៏ច្រើនបំផុតរបស់ចក្រភពអង់គ្លេស នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។

នាងត្រូវបានចាប់ខ្លួនបន្ទាប់ពីការស្លាប់របស់ទារក នៅឯកន្លែងទារកទើបនឹងកើតរបស់មន្ទីរពេទ្យ Countess of Chester នៅភាគពាយព្យនៃប្រទេសអង់គ្លេស ចន្លោះខែមិថុនា ឆ្នាំ២០១៥ និងខែមិថុនា ឆ្នាំ២០១៦។

តំណាងអយ្យការ បាននិយាយថា អ្នកនាង Letby បានវាយជនរងគ្រោះក្មេងៗ និងទារកកើតមិនគ្រប់ខែទាំងនោះជាញឹកញាប់ ដោយទាំងការចាក់បញ្ចូលខ្យល់ដល់ពួកគេ បំបៅទឹកដោះពួកគេច្រើនជ្រុល ឬក៏បំពុលពួកគេដោយអាំងស៊ុយលីន។ បន្ទាប់ពីមានការកាត់ក្តី ដែលបានចាប់ផ្តើម កាលពីខែតុលាឆ្នាំមុន គណៈវិនិច្ឆ័យ នៅតុលាការ Manchester Crown បានបញ្ចប់ការពិចារណា ដែលរយៈពេលជាង ១១០ម៉ោងកាលពីថ្ងៃសុក្រ។

គណៈវិនិច្ឆ័យ បានសម្រេចមិនយកទោសលើជនជាប់ចោទ Letby ចំនួនពីរករណី ពីបទការប៉ុនប៉ងធ្វើឃាត ហើយមិនអាចឈានដល់ការសម្រេចលើ ៦ករណីផ្សេងទៀត ពីបទប៉ុនប៉ងសម្លាប់នេះ។ ប៉ុន្តែសាលក្រមដែលបញ្ជាក់ពីការមានទោសជាច្រើនករណី សម្រាប់អំពើឃាតកម្មនេះ មានន័យថា អ្នកនាង Letby ប្រឈមនឹងការរំពឹងថា នឹងគ្មានថ្ងៃមានសេរីពីការជាប់ពន្ធនាគារនោះឡើយ៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm