ចិនយល់ព្រមឲ្យក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង ចាប់ផ្ដើមជើងហោះហើរ រវាងប្រទេសទាំង២ ឡើងវិញ

2023/08/22 02:55:37 am        116

ចិន ៖ ក្រសួងការបរទេសចិន បានឲ្យដឹង នៅពីថ្ងៃចន្ទ (ទី២១ ខែសីហា) នេះ ថា ទីក្រុងប៉េកាំង បានយល់ព្រមឲ្យក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូរ៉េខាងជើង Air Koryo ចាប់ផ្ដើមការហោះហើរទៅកាន់ប្រទេសចិនឡើងវិញ។

តែក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ដូចជាកាលបរិច្ឆេទនៃការចាប់ផ្តើមឡើងវិញ ឬភាពញឹកញាប់នៃការហោះហើរប្រចាំសប្តាហ៍ ដោយបានបង្វែរសំណួរបន្ថែមទៅកាន់និយតករអាកាសចរណ៍របស់ប្រទេសចិន ដែលមិនអាចទាក់ទងបានភ្លាមៗ ដើម្បីផ្តល់ការអត្ថាធិប្បាយនោះឡើយ។ ចំណែកការិយាល័យ នៅក្រុងស៊ាងហៃរបស់ក្រុមហ៊ុនអាកាសចេណ៍ Air Koryo ក៏មិនឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដូចគ្នាដែរ។

ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានផ្សព្វផ្សាយថា ព្រំដែនកូរ៉េខាងជើង-ចិន កំពុងបើកដំណើរការឡើងវិញជាបណ្តើរៗហើយ ដោយសេវាកម្មរថភ្លើង មានការកើនឡើងខ្លាំង។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាអ្នកជិតខាងរបស់កូរ៉េខាងជើង។ កាលពីខែមុន គណៈប្រតិភូចិន បានទៅដំណើរទៅទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋឯកោមួយនេះ គិតចាប់តាំងពីមានជំងឺរាតត្បាត។

ជើងហោះហើរ រវាងប្រទេសទាំង២ ត្រូវបានផ្អាក កាលពីដើមឆ្នាំ២០២០ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ខណៈដែលប្រទេសទាំង២ បានបិទព្រំដែនឆ្លងកាត់ទៅកាន់ប្រទេសផ្សេងទៀត។ នៅមុននេះ ក្រុមហ៊ុនអាកាសចរណ៍ Air Koryo និងក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន Air China បានហោះហើរលើផ្លូវហោះហើរ រវាងប្រទេសទាំង២៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm