បារាំង ៖ រដ្ឋាភិបាលបារាំង បានឲ្យដឹងថា ទាហានបារាំងម្នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ (ទី២០ ខែសីហា) នៅប្រទេសអ៊ីរ៉ាក់ ជាទីដែលទាហានរូបនោះ ត្រូវបានគេបង្ហោះរូបភាពពីការបំពេញបេសកកម្មហ្វឹកហ្វឺន។
លោកប្រធានាធិបតី Emmanuel Macron បានឲ្យដឹង តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X (អតីតបណ្ដាញសង្គម Twitter) ថា៖ «លោក Nicolas Latourte បានពលីជីវិតរបស់ខ្លួន នៅក្នុងពេលបំពេញតួនាទី»។
ចំណែករដ្ឋមន្ត្រីការពារជាតិលោក Sebastien Lecornu ( សេបាទ្យាំង ឡេគ័រនូ) បានប្រាប់តាមរយៈការបង្ហោះមួយថា ការស្លាប់នោះ បានកើតមាន កាលពីថ្ងៃអាទិត្យ ដោយបន្ថែមថា លោក Latourte បាន និងកំពុងបំពេញបេសកកម្មបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ាក់ «ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។
ការបាត់បង់ជីវិតរបស់ទាហានរូបនេះ កើតមានឡើងបន្ទាប់ពីទាហានបារាំងម្នាក់ទៀត បានបាត់បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុន ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅអ៊ីរ៉ាក់នេះ។
សូមបញ្ជាក់ថា ប្រទេសបារាំងមានកងទ័ពប្រហែល ៦០០នាក់ចូលរួមនៅក្នុងអ្វីដែលខ្លួនហៅថា ប្រតិបត្តិការ Chammal នៅប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណងពង្រឹងកងកម្លាំងជាតិអ៊ីរ៉ាក់ និងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម Daeshឬរដ្ឋឥស្លាម៕

