កូរ៉េខាងជើង៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយព្រមានពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ពាក់ព័ន្ធកិច្ចព្រមព្រៀងត្រីភាគីថ្មីៗ ដើម្បីពង្រីកទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅរវាងក្រុមមេដឹកនាំ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅឧស្យានជាតិ Camp David ក្នុងរដ្ឋម៉ារីលែន (Maryland) សហរដ្ឋអាមេរិក។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើម សមយុទ្ធ រដូវក្ដៅ ដែលមានឈ្មោះថា អាល់ឈី ហ្វី្រឌឹម ស៊ៀល (Ulchi Freedom Shield)ឬហៅថាខែលការពារសេរីភាពអាល់ឈី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ជាការឆ្លើយតបរួមគ្នាទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរនិង មីស៊ីលរបស់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាង បានរិះគន់ ជាយូរមកហើយថា សមយុទ្ធនេះ គឺជាការហាត់សមមុនធ្វើសង្រ្គាម។
នៅក្នុងឯកសារមួយចេញផ្សាយដោយទីភ្នាក់ងារសាររព័ត៌មានកណ្ដាល KCNA កូរ៉េខាងជើងនិយាយថា ជំនួបកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅវិមានសម្រាកលំហែប្រធានាធិបតី Camp Davidកាលពីថ្ងៃសុក្រសប្ដាហ៍មុន មានបំណងបង្កាត់ការបង្កហេតុសង្គ្រាមនុយក្លេអ៊ែរ។
នៅក្នុងកិច្ចប្រជុំឯកត្តជនលើកដំបូងរវាងមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងការធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ខណៈមេដឹកនាំទាំង៣ស្វែងរកការរួបរួមក្នុងការប្រឈមទៅនឹងការរីកលូតលាស់នៃអំណាចរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕
