អាកាសធាតុត្រជាក់នាំមកនូវក្តីសង្ឃឹម ខណៈចំហេះព្រៃនៅកាណាដានៅតែបន្ត

2023/08/22 07:08:09 pm        105

កូឡំប៊ី៖ រដ្ឋមន្ត្រីប្រចាំខេត្តប្រ៊ីដធីស កូឡំប៊ី លោក David Eby បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ (២១ សីហា) ថា ចំហេះព្រៃដែលកំពុងវាយលុកខេត្ត ប្រ៊ីដធីស កូឡំប៊ី របស់ប្រទេសកាណាដា កំពុងបង្ហាញសញ្ញាមួយចំនួននៃភាពធូរស្រាល ហើយលក្ខខណ្ឌអាកាសធាតុ នឹងប្រសើរឡើងរហូតដល់ថ្ងៃអង្គារនេះ បើទោះបីជាក្រុមពន្លត់អគិ្គភ័យ នៅតែបន្តទប់ទល់នឹងចំហេះយ៉ាងសន្ធោសន្ធៅក៏ដោយ។

មនុស្សជាង៣៥.០០០នាក់ ត្រូវបានបង្ខំចាកចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ខណៈដែលអណ្តាតភ្លើងបានរីករាលដាលនៅក្នុងតំបន់ភាគខាងលិច ដោយបង្ខំឱ្យរដ្ឋាភិបាលសហព័ន្ធដាក់ពង្រាយកងកម្លាំងយោធា។ លោក Eby បានរិះគន់ក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook គឺក្រុមហ៊ុន Meta ចំពោះការបិទព័ត៌មាននៅលើវេទិការបស់ខ្លួន ដោយនិយាយថា លំហូរនៃព័ត៌មានទាន់ពេលវេលាមានសារៈសំខាន់ណាស់ចំពោះសុវត្ថិភាពរបស់មនុស្សក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិ។

ក្រុមអ្នកព្យាករណ៍បាននិយាយថា ខេត្តប្រ៊ីដធីស កូឡំប៊ី ដែលស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា អាចនឹងមានភ្លៀងធ្លាក់ខ្លះក្នុងសប្តាហ៍នេះ ពីព្យុះត្រូពិច Hilary ដែលបានបោកបក់ទៅលើរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។

ផ្ទៃដីប្រហែល១៤០.០០០គីឡូម៉ែត្រក្រឡា (៥៤.០៥៤ម៉ាយល៍ក្រឡា) នៃទំហំប្រហាក់ប្រហែលនឹងរដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក ត្រូវបានឆាបឆេះទូទាំងប្រទេស ជាមួយនឹងផ្សែងអ័ព្ទដែលហុយឡើងរហូតដល់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីរដ្ឋាភិបាលបានព្យាករថា រដូវចំហេះព្រៃអាចអូសបន្លាយដល់រដូវស្លឹកឈើជ្រុះ ដោយសារស្ថានភាពគ្រោះរាំងស្ងួតរីករាលដាលទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm