តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅតែ​ព្រួយបារម្ភ​ពី​ស្ថានភាព​កូ​វីដ​-១៩​ នៅ​កម្ពុជា​

2021/05/25 07:51:06 pm        1.2 K

ភ្នំពេញ ៖ លោកស្រី លី​អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ បាន​លើកឡើងថា ​លោកស្រី​នៅ​តែមាន​ក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​។ ​ការព្រួយបារម្ភ​នេះ ព្រោះតែ​វត្តមាន​នូវ​វីរុស​បំប្លែង​ថ្មី ​ការ​មិន​លេចចេញ​នូវ​រោគសញ្ញា​ចំពោះ​អ្នកជំងឺ​មួយចំនួន ​និង​ករណី​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាប់ផ្ដើម​ធ្វេសប្រហែស​ជាថ្មី​ក្នុង​ការ​អនុវត្ត​វិធានការ​ការពារ​។

ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជាមួយ​ក្រសួងសុខាភិបាល និង​UNICEF នៅ​ទីតាំង ទីលានកីឡា​បុរី​ប៉េង​ហួត​បឹង​ស្នោ ក្នុង​ខណ្ឌ​ច្បារអំពៅ​នា​ព្រឹក​នេះ លោកស្រី លី អៃ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា​ លើកឡើងថា ​លោកស្រី​នៅ​តែមាន​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ នៅ​កម្ពុជា​។ ការព្រួយបារម្ភ​នេះ ដោយសារ​លោកស្រី​មើល​ឃើញ​ពី​វត្តមាន នៃ​វីរុស​បំប្លែង​ថ្មី​នៅ​កម្ពុជា ក៏ដូចជា ​ការមិន​លេចឡើង​នូវ​រោគសញ្ញា​របស់​ករ​ណី​វិជ្ជមាន​មួយចំនួន និង​ការ​ចាប់ផ្ដើម​ធ្វេសប្រហែស​ជាថ្មី​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ទោះបីជា​ពេលនេះ មាន​កំណើន​នៃ​ការពាក់​ម៉ាស ​និង​ការលាង​សម្អាត​ដៃ​យ៉ាងណាក្ដី តែ​ការជួបជុំ​ប្រមូលផ្ដុំ​ពុំទាន់​អនុវត្ត​បាន​ល្អប្រសើរ​នោះទេ​។

ទន្ទឹម​ការព្រួយបារម្ភ​ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ លោកស្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា ក៏បាន​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​នៅ​បន្ត​ការប្រុងប្រយ័ត្ន បន្ត​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាដាច់ខាត ទោះបី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​រួចរាល់​យ៉ាងណាក្ដី​។ ហើយ​លោកស្រី​ក៏​អំពាវនាវ ឱ្យ​គ្រប់​អាជីវកម្ម​ត្រូវតែ​រៀបចំ​ឱ្យ​មាន​វិធានការ​ការពារ​រួចជាស្រេច ក្នុង​ការ​បើក​ដំណើរការ​ជាថ្មី ដើម្បី​បញ្ចៀស​ការ​បិទ​ខ្ទប់​ជាថ្មី​។ ​លោកស្រី​ សង្កត់ធ្ងន់ថា​ បើសិនជា​ខ្វះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់​រូបនោះ ​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ​២​សប្ដាហ៍ រឺ​មួយខែ​ខាងមុខ នឹង​មាន​ការ​កើនឡើង​កាន់​តែច្រើន​។

ក្នុងដំណាក់កាល​បច្ចុប្បន្ន​នេះ លោកស្រី លី អាយ​ឡែ​ន ក៏​សម្ដែង​ការ​សប្បាយ​ចិត្ត​ចំពោះ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​របស់​កម្ពុជា ​ដែលមាន​ដំណើរកា​រលឿ​ន​ល្អប្រសើរ ​ខណៈពេលដែល​ប្រទេស​ដទៃទៀត​ហាក់​មាន​ភាព​យឺតយ៉ាវ​លើ​ការងារ​នេះ​។ លោកស្រី​ថា ​ការចាក់​វ៉ាក់សាំង​ជា​ឧបករណ៍​ការពារ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ធ្ងន់ធ្ងរ និង​កាត់បន្ថយ​ការ​ចូលទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។ គិត​ត្រឹម​ថ្ងៃទី ២៣​ឧសភា ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ២ ២៦៩ ៨៦០ ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ ចំនួន​នេះ​គឺ​ស្មើនឹង ២២,៧០% នៃ​ចំនួន​គោលដៅ​ចាក់​វ៉ាក់សាំង ១០​លាន​នាក់​៕

​អត្ថបទ​៖ គឹម​ហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm