រាជរដ្ឋាភិបាលអាណត្តិថ្មីសន្យារកទីផ្សារជូនកសិករ ឱ្យបានសមរម្យ បន្តដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ

2023/08/22 08:34:37 pm        1.9 K

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេន នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានសន្យាថា ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងអាណត្តិទី៧នេះ សន្យា​ធានាបន្តជំរុញ លើកកម្ពស់ ​និងកែលម្អជីវភាពរបស់ប្រជាជន​ឲ្យបានកាន់តែល្អ តាមរយៈរកទីផ្សារ​សម្រាប់កសិផលឲ្យមាន តម្លៃសមរម្យ និងបន្តដំឡើងប្រាក់ឈ្នួលកម្មករ ​និងយោជិត និងប្រាក់បៀវត្សរ៍​មន្រ្តីរាជការគ្រប់លំដាប់ ថា្នក់ទាំងអស់ ។

នៅក្នុងកិច្ចប្រជុំ នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធាន នៃ​រដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញ ​នៃរដ្ឋសភា ​និងផ្តល់សេចក្តីទុកចិត្ត ​ចំពោះរាជ​រដ្ឋាភិបាល​កម្ពុជា នាថ្ងៃទី២២ ខែសីហានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បាន​សន្យា ចំពោះអង្គរដ្ឋសភា ក៏ដូចជាជនរួមជាតិទាំងមូលថា រាជរដ្ឋាភិបាល ធានានឹងធ្វើការការពារ​ឲ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយ​ក្សេមក្សាន្ត​របស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ​ព្រមទាំងការការពារឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី ឲ្យបានគង់វង្ស​មិនឲ្យកម្លាំងណាមកបំពាន​ ឬបំផ្លាញបាននោះឡើយ។

ឯកឧត្តម ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​ក៏បានសន្យាផងដែរថា​ នាយករដ្ឋមន្រ្តីថ្មីរបស់ឯកឧត្តម ក៏មាន​ការធានា​នូវសុវត្ថិភាពសង្គម ​និងលំនឹងរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន ​និងអនាគតផងដែរ តាម រយៈការអភិវឌ្ឍ ​និងការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ​ដែល​រួមបញ្ចូល​នូវ​របប​ជំនួយ​សង្គម និង​របបសន្តិសុខ សង្គម ប្រកបដោយប្រសិទ្ធភាព​ និងចីរភាព ​ដែលជួយគាំទ្រប្រជាជនគ្រប់រូប ជា​ពិសេសគ្រួសារក្រីក្រ ក្រុម ជនងាយរងគ្រោះ ​និងគ្រួសារងាយរងហានិភ័យ ​ពីគ្រោះអាសន្ន និងវិបត្តិនានា ​ដោយមិនទុកឲ្យប្រជាជនណាម្នាក់​ទទួលរងគ្រោះ​ដោយសារមិនមានការ​យក​ចិត្តទុកដាក់​ពី​សំណាក់រាជរដ្ឋាភិបាលនោះឡើយ ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm