បាល់ទាត់៖ ប្រធានក្រុម Real Betis, Joaquin នឹងលេងមួយរដូវកាលទៀតដល់វ័យ ៤០ឆ្នាំបន្ទាប់ពីចុះហត្ថលេខាបន្តមួយរដូវកាលទៀត។ អតីតកីឡាករជំរើសជាតិអេស្ប៉ាញរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីវ័យចំណាស់បំផុត នៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga ដោយរកបានមួយគ្រាប់កាលពីថ្ងៃទី៨ ខែមីនាពេលយកឈ្នះ Alaves ៣-២ ដែលនៅពេលនោះមានវ័យ ៣៩ឆ្នាំ ៧ខែ ៥ថ្ងៃ។

Joaquin ដែលធ្លាប់លេងនៅ Valencia និង Malaga ដែរនោះនឹងឈានចូលវ័យ ៤០ឆ្នាំនៅខែកក្កដាខាងមុខ។ ការបង្ហាញខ្លួននៅ Real Betis នេះជាគឺជាលើកទី២ ដោយរដូវកាលដែលទើបបញ្ចប់នេះ គេបានបង្ហាញខ្លួនសរុប ៣០ប្រកួត ខណៈ Real Betis បញ្ចប់លេខ ៦។ Joaquin គឺជាកីឡាករទី២ ដែលបង្ហាញខ្លួនច្រើនបំផុតនៅ La Liga បង្ហាញខ្លួនបាន ៥៧៩ប្រកួត តាមពីក្រោយអ្នកចាំទី Barcelona, Andoni Zubizarreta ដែលបង្ហាញខ្លួនបានសរុប ៦២២៕
អត្ថបទ៖នាង សុភាវុធ