ក្នុងអាណត្តិថ្មីទី៧នេះ តើរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកណា? និងបានឆ្លងកាត់បទពិសោធន៍អ្វីខ្លះ?

2023/08/22 10:36:41 pm        333

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហេង សួរ ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ ដែលជាទូទៅ ភាគីទាំង២ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។ តំណែងរដ្ឋមន្ត្រីក្រសួងការងារ គឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានា។ នៅកម្ពុជាក៏ដូចគ្នាដែរ។ ដូច្នេះ តើឯកឧត្តម ហេង សួរ ជាអ្នកណាដែលអង្គុយនៅលើកៅអីក្តៅមួយនេះ? 

ប្រវត្តិគ្រួសារ ជាកូនអ្នកទីក្រុងភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតា លោកគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។ ក្នុងឯកសារផ្លូវការ លោកកើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ លោកគឺជាឪពុក ដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាលោក គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើផ្នែកសណ្ឋាគារ និងអចលន ទ្រព្យ។ ម្តាយរបស់លោកនៅបន្តមរតកជាអ្នកមើលថែកូនចៅពីឪពុក និងគ្រប់គ្រងចំណូលអចលនទ្រព្យ ដែលស្វាមីបន្សល់ទុក។ 

ជីវិតការងារ ដែលផ្តើមចេញពីអ្នកតូចតាច តាមពិតឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូត ដែលកំពុងអង្គុយតំណែងរដ្ឋមន្ត្រីក្រសួងការងារនេះ ក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៩ និងបានប្រឡងជាប់ជាមន្ត្រីពន្ធដាវគ្គដំបូងបង្អស់នៅដើមឆ្នាំ២០០០។ នៅឆ្នាំ២០០៤ ក្នុងខណៈដែលលោកកំពុងសិក្សាថ្នាក់ បណ្ឌិតនៅជប៉ុន លោកក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាតួនាទីជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបង្កើតថ្មី ហើយបានតម្រូវឱ្យលោកត្រូវបង្ខំចិត្តបោះបង់សិក្សាថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិចោល។ 

នៅឆ្នាំ២០០៨ ក្រោយកាន់តំណែងបាន៤ឆ្នាំ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងការងារក្នុងសម័យលោក អ៉ិត សំហេងជារដ្ឋមន្ត្រី។ ជាបន្តទៀតលោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៅឆ្នាំ២០១៧ ហើយលោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០១៨ រហូតដល់បញ្ចប់នីតិកាលទី៦ មុនក្លាយជារដ្ឋមន្ត្រីក្រសួងនៅអាណត្តិទី៧នេះ។ 

ប្រវត្តិការសិក្សា យោងតាមឯកសាររបស់គណបក្សប្រជាជនដដែល បានគូសបញ្ជាក់ថា ឯកឧត្តម ហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូងនៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ លោកជានិស្សិតបានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រដ្ឋមន្ត្រីអង្គុយកៅអីក្តៅរូបនេះ ក៏ជានិស្សិតអាហារូប ករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុនផ្នែកគោល នយោបាយពន្ធដារក្នុងឆ្នាំ២០០០-២០០២ ហើយបន្តការសិក្សាថ្នាក់បណ្ឌិតពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត ប៉ុន្តែត្រូវបង្ខំចិត្តបោះបង់ចោលនៅឆ្នាំ២០០៤ ព្រោះត្រូវមកទទួលតំណែងក្នុងប្រទេសកំណើតវិញ។ នេះបើតាមការបញ្ជាក់ពីមិត្តភក្តិដែលធ្លាប់សិក្សានៅជប៉ុនជាមួយគ្នា។  

កិច្ចការងារក្នុងជួររាជដ្ឋាភិបាល និងកិច្ចការគណបក្ស នៅមុនការតែងតាំងជារដ្ឋមន្ត្រី លោកហេង សួរ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយតាំងពីមុនមកម្លេះ។ ក្នុងលោកគឺជាជំនួយការសម្តេចហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារ ជាដើម។ 

ដោយឡែកការងារនយោបាយក្នុងបក្សវិញ លោកមានតួនាទីចំនួន១២ផ្សេងគ្នាដូចជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្ស ប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុ ប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណ រដ្ឋកូរ៉េ ថៃម៉ាឡេស៊ី និងជប៉ុនជាដើម។

ចរិត្តលក្ខណៈការងារ ជាកូនរាស្ត្រសាមញ្ញលោក ហេង សួរ ជាមនុស្សរួសរាយ ងាយនឹងចូលគេចូលឯង ប៉ុន្តែលោកម៉ឺងម៉ាត់ និងហ្មត់ចត់នឹងការងារ ដោយលោកត្រូវការទាំងគុណភាព និងការទទួលខុសត្រូវពីអ្នកពាក់ព័ន្ធ។ នេះបើតាមអ្នកដែលធ្លាប់ធ្វើការជាមួយលោក ហេង សួរ។ មិនតែប៉ុណ្ណោះ លោក ក៏មិនរាថយចំពោះការចោទប្រកាន់នានាពីអ្នកដែលបាត់បង់ផលប្រយោជន៍ ឬមានចេតនាបំផ្លាញសង្គមឡើយ ពោលគឺឱ្យតែសកម្មភាព និងទង្វើររបស់លោក អាចនាំមកនូវប្រយោជន៍ ឬការពានូវប្រយោជន៍របស់ប្រជាពលរដ្ឋភាគ ច្រើនលើសលប់។យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អ្នកកាន់តំណែងកៅអីកំពូលៗរបស់រដ្ឋាភិបាល។គេសង្កេតឃើញអ្នកកាន់តំណែងមានប្រភពចេញពីកូនររាស្ត្រសាមញ្ញមានទាំងអ្នកអតីតក្មេងវត្តផងដែរ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm