​រយៈពេល ២១ថ្ងៃ រដ្ឋាភិបាលបើកផ្តល់ប្រាក់ ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ អស់ចំនួនជាង២ពាន់លានរៀល

2023/08/22 11:08:41 pm        157

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបេឡាជាតិសន្តិសុខសង្គម រដ្ឋាភិបាលកម្ពុជាបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនសរុបប្រមាណជាង ២ពាន់លានរៀល។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម នៅក្នុងបណ្តាញសង្គម នារសៀលថ្ងៃទី២២ ខែសីហានេះ បានបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ ស្រ្តីពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួនជាង ២ ៧៥០នាក់, ពិនិត្យសុខភាពក្រោយសម្រាលចំនួន ១ ១០០នាក់, កុមារអាយុក្រោម២ឆ្នាំ ដែលបានទទួលវ៉ាក់សាំងចំនួន ៧៥៤នាក់, និងស្រ្តីបានសម្រាលកូនរួចចំនួន ៣ ២២៧នាក់ ដែលមានចំនួនកូនសរុបស ៣ ២៤១នាក់។

ដោយឡែក បើគិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ប.ស.ស. បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុបប្រមាណជាង ១៦ពាន់ ៨២៦លាន ៧២ម៉ឺនរៀល ជូនដល់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៣៩ ៩៤៧នាក់ និងមានចំនួនកូនសរុប ៤០ ២២៣នាក់។ ទន្ទឹមនឹងការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលខាងលើ បេឡាជាតិសន្តិសុខសង្គម ក៏បានបើកផ្តល់តាវកាលិកផ្នែកថែទាំសុខភាពជូនសមាជិករបស់ខ្លួន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលក្នុងរយៈពេលដូចគ្នា គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ប.ស.ស. បានចំណាយថវិកាសរុបប្រមាណជាង ៨៣ពាន់ ៨១៧លានរៀល ស្មើនឹង ៤៦ ៩៩១ករណី។

ឯកឧត្តមអគ្គនាយករង បានបញ្ជាក់បន្ថែមថា តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកម្មករនិយោជិត តាមរយៈគោលនយោបាយដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm