មេដឹកនាំបន្ទាប់របស់កាតេម៉ាឡា ប្រឈមមុខនឹងគូបដិបក្ខដែលចាក់ឫសយ៉ាងជ្រៅ

2023/08/22 11:27:49 pm        542

លោក Bernardo Arevalo របស់ប្រទេសកាតេម៉ាឡា បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ហើយសមរភូមិដ៏ធំក្រោយការបោះឆ្នោត កំពុងដំណើរការរួចហើយ ដោយបក្សពួកគូប្រជែងព្យាយាមរកវិធីបំផ្លាញគណបក្សរបស់លោក និងចេញដីកាចាប់ខ្លួនជាបន្តបន្ទាប់ ដែលនៅទីបំផុត អាចកំណត់គោលដៅលើរូបលោក។

ប៉ុន្តែខណៈដែលអតីតអ្នកការទូតវ័យ ៦៤ឆ្នាំរូបនេះ កំពុងរីករាយនឹងជ័យជម្នះដ៏ត្រចះត្រចង់ ដែលហាក់ដូចជាស្ទើរតែមិនអាចទៅរួចសោះនោះ កាលពីប៉ុន្មានខែមុននេះ រដ្ឋអាជ្ញាបានផ្តល់សញ្ញាថា នឹងមិនមានការឈប់នៅស្ងៀមនោះទេ សម្រាប់សកម្មភាពរបស់ពួកគេ ក្នុងការប្រឆាំងទល់នឹងគណបក្សឆ្វេងនិយមកណ្តាល Semilla របស់លោក Arevalo។

គណបក្សនេះ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំហត្ថលេខាមួយចំនួន នៅពេលដែលគណបក្សនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ ប៉ុន្តែចាប់តាំងពីគណបក្សនេះ លេចមុខឡើងជាគូប្រជែងដ៏ធំ នៅចុងខែមិថុនា រដ្ឋអាជ្ញា និងការវិនិច្ឆ័យដ៏ចម្រូងចម្រាស បានជំរុញឲ្យមានការលុបចោលលក្ខខណ្ឌផ្នែកផ្លូវច្បាប់របស់គណបក្សនេះ ទោះបីជាតុលាការកំពូលរបស់កាតេម៉ាឡា រហូតមកទល់ពេលនេះ បានតវ៉ាឲ្យទម្លាក់ចុះកិច្ចខិតខំនេះក៏ដោយ។

ការបោះឆ្នោតនេះ បានប្រឆាំងនឹងរឿងក្រោយឆាកនៃប្រតិកម្មរបស់ក្រុមស្តាំជ្រុលនិយម ក្នុងការជំរុញឲ្យមានការប្រឆាំងអំពើពុករលួយ ដែលបានបញ្ចប់ ៤ឆ្នាំមុន ដោយក្នុងចំណោមការចោទប្រកាន់ពីក្រុមឆាំង ដែលថា អ្នកនៅពីក្រោយបញ្ហានេះ បានរំលោភលើអធិបតេយ្យភាពរបស់កាតេម៉ាឡា និងរំលោភអំណាចរបស់ពួកគេ។

លោកស្រី Thelma Aldana អតីតអគ្គមេធាវីប្រឆាំងអំពើពុករលួយ មានសុទិដ្ឋិនិយមថា ជ័យជម្នះរបស់លោក Arevalo អាចស្តារឡើងវិញនូវការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោកស្រីបានសរសើរដល់កិច្ចសហការអន្តរជាតិ អំឡុងពេលលោកស្រី បំពេញតួនាទីនៅក្នុងគណៈកម្មាការប្រឆាំងអំពើពុករលួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងប្រទេសកាតេម៉ាឡា ដែលបានកាត់ទោសដោយជោគជ័យលើអំពើពុករលួយរាប់សិបករណី ក្នុងនោះរួមទាំងករណីមួយ ដែលបានទម្លាក់ប្រធានាធិពីអំណាច ក្នុងឆ្នាំ២០១៥ ផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm