ប្រមុខ UN អំពាវនាវឲ្យមានការគាំទ្រដល់ជនរងគ្រោះ និងអ្នករួចជីវិតពីអំពើភេរវកម្ម

2023/08/23 12:48:07 am        503

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ (ទី២២ ខែសីហា) បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យគាំទ្រជនរងគ្រោះ និងអ្នករស់រានមានជីវិតពីអំពើភេរវកម្ម ហើយប្រើប្រាស់បទពិសោធន៍របស់ពួកគេ ដើម្បីបង្កើតការផ្លាស់ប្តូរ សម្រាប់អនាគតដ៏ល្អប្រសើរ។

លោក Guterres បានធ្វើការអំពាវនាវក្នុងសារមួយ ដើម្បីប្រារព្ធទិវាអន្តរជាតិនៃការចងចាំ និងការគោរព ចំពោះជនរងគ្រោះនៃអំពើភេរវកម្ម ដែលត្រូវនឹងថ្ងៃទី២១ ខែសីហា ដោយប្រធានបទនៃទិវាអន្តរជាតិឆ្នាំនេះ គឺ «កេរដំណែល ដែលជាការស្វែងរកក្តីសង្ឃឹម និងការកសាងអនាគតប្រកបដោយសន្តិភាព។

លោក Guterres បាននិយាយថា៖ «នៅថ្ងៃនេះ យើងសូមគោរពដល់អស់អ្នកដែលបាត់បង់ ឬរងគ្រោះដោយសារការវាយប្រហារភេរវកម្ម នៅជុំវិញពិភពលោក។ យើងសូមថ្លែងអំណរគុណចំពោះការងារដ៏អស្ចារ្យរបស់ជនរងគ្រោះ និងអ្នករស់រានមានជីវិត ដែលបានសម្រេចចិត្តប្រើប្រាស់បទពិសោធន៍របស់ពួកគេ ដើម្បីនាំមកនូវការផ្លាស់ប្តូរ»។

មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០១៧ បានកំណត់យកថ្ងៃទី២១ ខែសីហា ជាទិវាអន្តរជាតិនៃការចងចាំ និងគោរពដល់ជនរងគ្រោះនៃអំពើភេរវកម្ម។ នេះគឺជាទិវា ដែលផ្ដល់កិត្តិយស ចងចាំ និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអ្នករួចជីវិតពីអំពើភេរវកម្មទូទាំងពិភពលោក ដោយបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពសកល និងធានាថា រឿងរ៉ាវ និងបទពិសោធន៍របស់ពួកគេមិនត្រូវបានបំភ្លេចចោលនោះឡើយ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm